ព័ត៌មានជាតិ ១៧នាក់ពាក់ព័ន្ធផ្ទាល់ ជាមួយប្តីប្រពន្ធមកពីភ្នំពេញ មានវិជ្ជមានកូវីដ១៩ ចូលជួបអាជ្ញាធរឃុំស្វាយជុក ដើម្បីបំពេញសាលាកប័ត្រដីធ្លី ចេញផ្សាយបន្ថែម ថ្ងៃទី 27 ខែ Mar ឆ្នាំ 2021 134 ចែករំលែក {កំពង់ឆ្នាំង}÷ លោក វ៉ន ស៉ីផា អភិបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង៩ និង៥៩នាទីព្រឹកថ្ងៃទី២៧នេះ បញ្ជាក់ឲ្យដឹងថា ពិតជាមានករណីប្តីប្រពន្ធ២នាក់ មកពីភ្នំពេញ ដែលមាន(វិជ្ជមានកូវីត១៩ )បានចូលជួបជាមួយនឹងអាជ្ញាធរឃុំស្វាយជុក ដើម្បីចុះហត្ថលេខារឿងដីធ្លីរបស់គាត់ ហើយក៏បានចាកចេញទៅវិញ។អ្នកទាំង២ ប្តីឈ្មោះ សាន ភារ៉ូ អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ ទូច ភារម្យ អាយុ២៩ឆ្នាំ មកធ្វើសាលាកបត្រប្លង់ដី នៅភូមិច្រកសង្កែ នឹងចូលផ្ទះឪពុកម្ដាយគាត់ឈ្មោះ(ពេទ្យ ហ៉ី) នៅភូមិក្រាំងសាម៉ រួចបន្តមកសាលាឃុំស្វាយជុក ដើម្បីដាក់សាលាកបត្រនៅវេលាម៉ោង៣និង២៥នាទី ហើយបានចូលទៅថតចម្លងឯកសារនៅផ្ទះឈ្មោះ ណុំ ចិន្តា រួចបានត្រឡប់ទៅភ្នំពេញវិញ។ទាំង២ប្តីប្រពន្ធមកពីភ្នំពេញថ្ងៃទី២២ ខែ០៣ ឆ្នាំ២០២១វេលាម៉ោង១០ ។ក្រោយពីទទួលបានដំណឹងស្តីអំពី(វិជ្ជមាន)ប្តីប្រពន្ធទាំង២ ដែលពាក់ព័ន្ធ និងអាជ្ញាធរឃុំ ស្វាយជុក ក្រុមការងារបស់ថ្នាក់ស្រុក និងមន្ទីរពេទ្យខេត្ត បានធ្វើការចុះស្រាវជ្រាវបន្ទាន់ មកដល់វេលាម៉ោង៩ និង៥០នាទីនេះ រកឃើញអ្នកដែលប៉ះពាល់ផ្ទាល់ចំនួន១៧ នាក់ ហើយបានយកធ្វើចត្តាឡីស័ក នឹងយកសំណាក់ទៅពិនិត្យ ថ្ងៃម្សិលមិញទី២៦។ លទ្ធផលយ៉ាងណានោះ គឺរងចាំការជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្ត នៅពេលដែលទទួលបានលទ្ធផលពីខាងមប៉ាសស្ទ័រ។ក្រុមការងាររបស់អាជ្ញាធរស្រុកនៅតែបន្តស្វែងរកអ្នកពាក់ព័ន្ធផ្ទាល់មួយចំនួនទៀត កំណត់អោយច្បាស់ថាមានចំនួនប៉ុន្មាន នឹងបន្តស្វែងរកអ្នកដែលពាក់ព័ន្ធប្រយោល ។លោកបញ្ជាក់ថាក្នុងចំណោមអ្នកដែលពាក់ព័ន្ធផ្ទាល់នោះគឺមានទាំងលោកស្រីជាមេឃុំស្វាយជុក ប៉ែន សោភា ស្មៀនឃុំ អនុប្រធានភូមិ និងមនុស្សមួយចំនួនផ្សេងទៀតដែលបច្ចុប្បន្នពួកគាត់ត្រូវបានដាក់អោយចត្តាឡីស័ក តាមផ្ទះដោយមិនអនុញ្ញាតឲ្យចាកចេញនៅឡើយ។លោកអភិបាលស្រុកសាមគ្គីមានជ័យ បានអំពាវនាវចំពោះប្រជាពលរដ្ឋមួយចំនួន និងមន្ត្រីរាជការដែលពាក់ព័ន្ធក្នុងករណីនេះសូមអោយដំណឹងមកអាជ្ញាធរ ដើម្បីធ្វើចត្តាឡីស័ក និងពិនិត្យសំណាក ជៀសវាងការធ្វេសប្រហែសដែលបានកើតឡើង និងសូមកុំគេចវេស។ 134 ចែករំលែក