ព័ត៌មានជាតិ ចប់បាត់អ្នកកាន់ច្បាប់អង្គុយលើច្បាប់,ចាប់វាយខ្នោះស្នងការរងខេត្តកំពតម្នាក់ និងបក្ខពួក២នាក់ទៀត ជាមេក្លោងជួញដូរគ្រឿងញៀន, ចេញផ្សាយបន្ថែម ថ្ងៃទី 7 ខែ Apr ឆ្នាំ 2021 141 ចែករំលែក (ភ្នំពេញ)៖ ចប់បាត់តើអោយប្រជាពលរដ្ឋសង្ឃឹមអ្វីទៅ បើអ្នកកាន់ច្បាប់អង្គុយលើច្បាប់ស្នងការរងជួញដូរគ្រឿងញៀនដូច្នេះ, កម្លាំងនគរបាលជំនាញ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណីឃាត់ខ្លួនមនុស្ស៣នាក់ និងថ្នាំញៀនជិត២គីឡូក្រាម ក្នុងនោះមេក្លោងជាស្នងការរងនគរបាលខេត្តកំពត គឺឧត្តមសេនីយ៍ត្រី អ៉ឹម ឈួន។ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តផ្សារខាលែនឌែល ម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន។បើតាមរបាយការណ៍របស់សមត្ថកិច្ចដែលបណ្ដាញព័ត៌មាន ទទួលបាននៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា មនុស្សទាំង៣នាក់ ដែលពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀននេះ៖ទី១៖ ឈ្មោះ អ៉ឹម ឈួន អាយុ៥១ឆ្នាំ (រូបអាវក្រហម) ជាស្នងការរងនគរបាលខេត្តកំពត ទទួលផែនអគ្គិភ័យ និងអាវុធជាតិផ្ទុះទី២៖ ឈ្មោះ កែវ ទិត្យមេសា អាយុ២១ឆ្នាំទី៣៖ ឈ្មោះ ហុង គា អាយុ៦១ឆ្នាំ។របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលជំនាញ ដកហូតបាន ថ្នាំញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់១,៧៣៨.៣៣ក្រាម។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕(ប្រភពFresh News) 141 ចែករំលែក