ពលរដ្ឋជាកម្មកររោងចក្រជិត៤០នាក់ មកពីទីក្រុងភ្នំពេញលួចចូលមកស្រុកកំណើត នៅស្រុកកំពង់លែង ខេត្តកំ ពង់ឆ្នាំង ល្មើសនឹងបំរាមរបស់អាជ្ញាធរខេត្ត ត្រូវយកទៅធ្វើចត្តាឡីស័ក១៤ថ្ងៃ
(កំពង់ឆ្នាំង)៖អាជ្ញាធរខេត្ត និងអជ្ញាធរស្រុកកំពង់លែង នៅរសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសាឡាង ដឹករថយន្តពេទ្យចំនួន០២គ្រឿង ទៅកាន់ស្រុកកំពង់លែង និងរថយន្តមន្ត្រីពេទ្យផ្សេងទៀត នៅកំពង់ផែថ្មី ផ្សារក្រោមចុងកោះ ដើម្បីត្រៀមរង់ចាំដឹកជញ្ជូនប្រជា ពលរដ្ឋមានចំនួនជិត៤០នាក់បានល្មើសនឹងបម្រាមរបស់ អាជ្ញាធរខេត្ត ដែលបានហាមប្រាមកាលពីថ្ងៃទី០៥ ខែមេ សា ឆ្នាំ២០២១ ដោយមិនអនុញ្ញាតឲ្យអ្នកដែលនៅរាជ ធានីភ្នំពេញ ឬអ្នកនៅក្រៅខេត្ត ធ្វើដំណើរចូលមកទឹកដីខេត្តកំពង់ឆ្នាំងនោះឡើយ ប្រសិនបើនៅតែល្មើសអាជ្ញាធរខេត្ត និងបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានចាប់យកទៅធ្វើចត្តាឡី ស័កចំនួន១៤ថ្ងៃរួមទាំងធ្វើការពិនិត្យសំណាកជាចាំបាច់។
អាជ្ញាធរ ស្រុកកំពង់លែង បានបញ្ជាក់នៅរសៀលថ្ងៃទី៨ ខែមេសានេះ ឲ្យដឹងថា ពលរដ្ឋជិត៤០នាក់ ចូលមកទឹកដីស្រុកកំពង់លែង ដែលជាភូមិកំណើតរបស់ពួកគេ ពលរដ្ឋទាំងនោះមកពីក្រុងភ្នំពេញ ពួកគេជាកម្មករធ្វើការរោង ចក្រ បានធ្វើដំណើរមកកាន់ស្រុកកំណើត នៅក្នុងឃុំស្វា យរំពារ និងឃុំដារ ពលរដ្ឋទាំងនោះ ត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានប្រមូលដឹកតាមរថយន្តរបស់មន្ទីរពេទ្យខេត្ត ឆ្លងតាមសាឡាង ដើម្បីយកទៅធ្វើចត្តាឡីស័កនៅឯមណ្ឌលចត្តាឡីស័ក ស្រុកទឹកផុស និងយកសំណាកពិនិ ត្យផងដែរ។
លោក ងិន ចាន់សារ៉េត ជាអ្នកដឹកនាំក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំក្នុងខេត្ត ដែលបានបញ្ជាក្រុមការងារឆ្លើយ តបបន្ទាន់របស់មន្ទីរសុខាភិ បាល រួមនិងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាល ខេត្ត ឱ្យចុះទៅនាំយកពលរដ្ឋនៅកំពង់លែង ដែលបានវិលមកពីភ្នំពេញប្រមាណជិត៤០នាក់បានចូលមកស្រុក កំណើតរបស់ពួកគេ ដែលបានប្រព្រឹត្តផ្ទុយនិងបម្រាមរបស់អាជ្ញាធរខេត្ត។ ភ្លាមនោះដែរលោកក៏បានដឹកនាំក្រុម ការងារឆ្លើយតបបន្ទាន់ចុះទៅស្រុកកំពង់លែងដើម្បីប្រ មូលបងប្អូនប្រជាពលរដ្ឋទាំងនោះ ទៅដាក់នៅមណ្ឌលចត្តាឡីស័កស្រុកទឹកផុសក្នុងវេលាយប់នេះ នឹងយកសំណាកពួកគាត់ទាំងអស់គ្នាទៅពីនិត្យផងដែរ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីណែនាំស្តីពីការពង្រឹងវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដា លជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកាលពីថ្ងៃទី៥ ខែមេសា ដោយត្រូវតែដាក់ឲ្យធ្វើចត្តាឡីស័ក ចំពោះអ្នកមកពីភ្នំពេញ ឬតាមបណ្ដាខេត្តផ្សេងៗ។ ក្នុងនោះដែរអាជ្ញាធរខេត្ត ក៏បានណែនាំទៅកាន់ឪពុកម្ដាយ និងក្រុមគ្រួសារ ដែលមានបងប្អូនកូនចៅដែលបានទៅធ្វើការនៅភ្នំពេញ ក៏ដូចជានៅតាមបណ្ដាខេត្តផ្សេងៗឬនៅក្រៅប្រទេស ត្រូវទូរស័ព្ទប្រាប់បងប្អូនកូនចៅទាំងអស់នោះ មិនចាំបាច់ឱ្យមកលេងផ្ទះ នៅក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩ នាបច្ចុប្បន្ននេះទេ ករណីនៅតែចចេសមក អាជ្ញាធរនិងនាំយកទៅធ្វើចត្តាឡីស័ក១៤ថ្ងៃ ដោយគ្មានការយោគយល់ឡើយ៕