ព័ត៌មានជាតិ ប្រមុខរដ្ឋាភិបាលបញ្ជាក់ថា មន្ទីរពេទ្យនៅកម្ពុជាទ្រទ្រង់អ្នកជំងឺកូវីដ១៩លែងចង់បានហើយ សូមបងប្អូនប្រជាពលរដ្ឋមេត្តាថែរក្សាសុខភាពឲ្យបានខ្ពស់!! ចេញផ្សាយបន្ថែម ថ្ងៃទី 10 ខែ Apr ឆ្នាំ 2021 48 ចែករំលែក (ភ្នំពេញ)÷ សម្តេចនាយករដ្ឋមន្ដ្រីហ៊ុន សែននៅក្នុងសេចក្ដីថ្លែងការណ៍ពិសេសមួយផ្សាយផ្ទាល់នៅថ្ងៃសៅរ៍ទី១០មេសា ឆ្នាំ២០២១ នេះមន្ទីរពេទ្យនៅកម្ពុជាទ្រទ្រង់អ្នកជំងឺកូវីដ១៩លែងបានហើយ។សម្តេចហ៊ុនសែនមន្ទីរពេទ្យទាំងប៉ុន្មាននៅភ្នំពេញសុទ្ធតែផ្ទុកពេញដោយជំងឺកូវីដ១៩ ជាហេតុធ្វើឲ្យរដ្ឋាភិបាលត្រូវរៀបចំទីតាំងមួយចំនួនទៀតដើម្បីឲ្យអ្នកជំងឺសម្រាកខណៈការព្យាបាលនៅផ្ទះក៏ជាជម្រើសដែលរដ្ឋាភិបាលពិចារណាសម្រាប់អ្នកជំងឺកូវីដ១៩ដែលមានសភាពស្រាល។ចំនួនអ្នកជំងឺកូវីដ១៩ដែលកើនឡើងក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ លើសពីសមត្ថភាពមន្ទីរពេទ្យហ្លួងម៉ែ សណ្ឋាគារ The Great Duke និងនៅមន្ទីរពេទ្យព្រមទាំងកន្លែងព្យាបាលជំងឺកូវីដ១៩នៅទីក្រុងភ្នំពេញ ត្រូវពេញប្រៀបទៅដោយអ្នកជំងឺកូវីដ១៩។តាមរយៈស្ថានការណ៍នេះ សម្តេចហ៊ុន សែន បានឲ្យដឹងថា រដ្ឋាភិបាលបានរៀបចំវិធានការព្យាបាលតាមផ្ទះសម្រាប់អ្នកជំងឺដែលមានសភាពស្រាល។ក្នុងករណីដែលផ្ទះមានទំហំតូច អ្នកជំងឺនោះត្រូវចេញមកព្យាបាលនៅតាមទីតាំងដែលរដ្ឋរៀបចំ ដែលឥឡូវនេះ មានបន្ថែមនូវវិទ្យាល័យចំនួន២ អគារម៉ូឌែន២និងអគារនៅមជ្ឈមណ្ឌលកោះពេជ្រ។សម្តេចហ៊ុន សែនក៏បានប្រាប់ដល់អាជ្ញាធរតាមបណ្ដាខេត្តដទៃទៀតឲ្យរៀបចំទីតាំងសម្រាប់អ្នកជំងឺកូវីដ១៩ ឲ្យបានយ៉ាងហោចណាស់៥០គ្រែក្នុងមួយខេត្ត។ចំណែកមន្ទីរពិសោធន៍សំណាកវីរុសកូវីដ១៩ សម្តេចទទូចឲ្យបង្កើនសមត្ថភាពធ្វើតេស្តសំណាករបស់ខ្លួនខណៈកន្លងមកសម្តេចសង្កេតឃើញថា មន្ទីរពិសោធន៍ដោយចំពោះមន្ទីរពិសោធន៍នៅភ្នំពេញ ធ្វើតេស្តសំណាកកូវីដ១៩ក្នុងល្បឿនយឺត និងមិនស្របទៅតាមយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ។បើតាមសម្តេចហ៊ុនសែនមន្ទីរពិសោធន៍នៅភ្នំពេញមិនបានធ្វើតេស្តលើសំណាកដែលមានហានិភ័យមុនទេ ជាហេតុធ្វើឲ្យការគ្រប់គ្រងការឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍ ធ្វើឡើងមិនទាន់សភាពការណ៍។យ៉ាងណាក៏ដោយ សម្តេចមិនបានស្ដីបន្ទោសចំពោះករណីនេះទេដោយសម្តេចបញ្ជាក់ថា ការណ៍សំខាន់ដែលចាំបាច់ត្រូវធ្វើពេលនេះគឺទប់ស្កាត់និងកាត់ផ្ដាច់ការឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍ឲ្យបាន។ក្នុងពេលដែលពិធីបុណ្យចូលឆ្នាំខ្មែរកាន់តែខិតជិតចូលមកដល់សម្តេចហ៊ុនសែន បានលើកដៃសំពះ ទទូចអង្វរកឲ្យប្រជាពលរដ្ឋនៅផ្ទះ កុំដើរហើបើមិនចាំបាច់។ ការបំពានបម្រាមទាំងឡាយរបស់អាជ្ញាធរមានសមត្ថកិច្ច និងការមិនធ្វើចត្តាឡីស័ក នឹងត្រូវរងការផាកពិន័យនិងផ្ដន្ទាទោស ស្របតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។រហូតដល់ម៉ោង០២:០០ល្ងាច ថ្ងៃទី១០មេសា២០២១ យើងរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន៤៧៧នាក់(ឆ្លងសហគមន៍ទាំងអស់)និងមានជាសះស្បើយ ៩៦នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន ៤០៨១នាក់ចំនួនសំរាកពេទ្យ១៩៧០នាក់ និងចំនួនជាសះស្បើយសរុបកើន២០៨០នាក់ និងស្លាប់ថ្មី២នាក់សរុបស្លាប់២៦នាក់ ។ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយដែរ ។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥៕ 48 ចែករំលែក