គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ស្លាប់៤នាក់ និងរបួស២នាក់ ថ្ងៃទី១៤ ខែមេសា ឆ្នំា២០២១
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៤លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, និងមិនប្រកាន់ស្ដាំ។
សូមបងប្អូនគោរពច្បាប់ចរាចរណ៍។
កុំភ្លេចការពារការរីករាលដាលឆ្លងជំងឺកូវីដ19, ៣ការពារ,៣កុំ, និង ចូលរួមទៅចាក់វ៉ាក់សាំង ទាំងអស់គ្នាដើម្បីជីវិតអ្នក! ដើម្បីគ្រួសារអ្នក! ដើម្បីសង្គមជាតិទាំងមូល!។