ទីបំផុតស្រាវជ្រាវរកឃើញម្ចាស់ ផាសអាប់ ដែលបានដឹកបុរស (វិជ្ជមានកូវីដ-១៩) នៅខេត្តកំពង់ឆ្នាំង ត្រូវសមត្ថកិច្ចនាំយកទៅធ្វើតេស្ត….
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានផ្ដល់ព័ត៌មាននៅរសៀលថ្ងៃទី១៨ ខែមេសា នេះឲ្យដឹងថា ម្ចាស់ (ផាសអាប់)ខាងលើមានឈ្មោះ ម៉ី វឿន អាយុ៤៨ឆ្នាំមានទីលំនៅក្នុងភូមិក្រសាំងពុល ឃុំស្វាយ ស្រុកមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (ផាសអាប់)របស់គាត់ពាក់ស្លាកលេខកំពង់ ៊ឆ្នាំង1j .6823 ព័ណស។គាត់មានសមាជិកគ្រួសារទាំង អស់៧នាក់ ស្រី៣នាក់។
លោកវេជ្ជបណ្ឌិតបានបន្តឲ្យដឹងទៀតថា ក្រោយពីបានស្ដាប់ការណែនាំរបស់សមត្ថកិច្ច និងក្រុមគ្រូពេទ្យរួចមក
បុរសដែលជាម្ចាស់(ផាសអាប់)ខាងលើបានយល់ព្រមទៅធ្វើសំណាក់នៅមណ្ឌលចិត្តាឡីស័ក នៅវិទ្យាល័យ ហ៊ុន សែន កំពុងត្រឡាច នៅរសៀលថ្ងៃទី១៨ ខែមេសានេះ ដោយគាត់បានជិះ(ផាសអាប់)ផ្ទាល់ខ្លួន ដើម្បីទៅយកសំណាកនិងបាញ់ថ្នាំសម្លាប់មេរោគក្នុង(ផាសអាប់)របស់គាត់ផងដែរ។
ក្រុមគ្រូពេទ្យបានត្រៀមរៀបចំយកសំណាក និងស្រាវជ្រាវបន្ថែមទៀតសម្រាប់អ្នកពាក់ព័ន្ធ ពិសេសគឺក្រុមគ្រួសាររបស់គាត់ ដែលជាអ្នកប៉ះពាល់ដោយផ្ទាល់។ក្នុងឱកាសនេះដែរ លោកវេជ្ជបណ្ឌិត ក៏សុំអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋ ដែលបានធ្វើដំណើរតាម(ផាសអាប់)របស់គាត់នៅថ្ងៃទី១៧ ខែមេសានេះ សូមរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ច ក្នុងមូលដ្ឋានរបស់បងប្អូន ដើម្បីក្រុមការ ងាររបស់គ្រូពេទ្យ និងធ្វើការប្រឹក្សាយោបល់ជាមួយបង ប្អូន។
សូមបងប្អូនកុំចេញពីផ្ទះបើគ្មានការចាំបាច់!! សូមបងប្អូនត្រូវពាក់ម៉ាស!! ត្រូវលាងដៃជាមួយសាប៊ូឲ្យបានញឹកញាប់!! ត្រូវនៅគម្លាតពីគ្នាយ៉ាងតិច 1.50 ម៉ែត្រ!! សូមបងប្អូនត្រូវទន្ទេញចាំក្នុងចិត្តថា ៣ការពារ,៣កុំ នឹងចូលរួមទៅចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតរបស់អ្នក!! ការពារអាយុជីវិតរបស់គ្រួសារអ្នក!! ការពារអាយុជីវិតប្រជាពលរដ្ឋទូទៅ។ សូមអរគុណ!!