រថយន្តមួយគ្រឿងជិះគ្នាប្រាំ៨នាក់ចេញពីភ្នំពេញ បំពានបំរាមដែនសមត្ថកិច្ចឈរជើងនៅចំណុចព្រំប្រទល់ខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង ឃាត់បាននៅស្រុករលាប្រៀរ បញ្ជូនឲ្យត្រឡប់ក្រោយវិញ
(កំពង់ឆ្នាំង)៖មិនគួរណាពួកគាត់មិនយល់ពីច្បាប់ដែលរដ្ឋាភិបាល បានចែង ក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ-19 នេះសោះ មិនស្ដាប់ មិនយកចិត្តទុកដាក់។រថយន្ត ម៉ាក(highlander)មួយគ្រឿងជិះ គ្នា៨នាក់ទាំងអ្នកបើក បរផង ត្រូវបានសមត្ថកិច្ចឃាត់យកមកធ្វើការសូរនាំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីរថយន្តខាង លើនេះបានបំពានបំរាមនៅចំណុចគោលដៅសមត្ថកិច្ចឈរជើងព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំ ង។
លោកវរសេនីយ៍ឯក ទឹម ចាន់ធី អធិការនគរបាលស្រុករលាប្អៀរ បានប្រាប់នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះឲ្យដឹងថា រថយន្តម៉ាកហាយឡិនឌ័រ (highlander)ពាក់ស្លាកលេខភ្នំពេញ2AY-1871 ជិះគ្នា៨នាក់ទាំងអ្នកបើក បរផង ធ្វើដំណើរចេញពីភ្នំពេញ ទៅប៉ោយប៉ែត លុះមកដល់គោលដៅ ត្រង់ចំណុចព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដែលជាគោលដៅសមត្ថកិច្ចហាមឃាត់ការធ្វើដំណើរចេញចូលពីខេត្តមួយទៅខេត្តមួយ រថយន្តខាងលើនេះបានបំពានបម្រាមបើកឆ្លងកាត់ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចឈរជើងនៅគោលដៅនោះឡើយ។
លោកវរសេនីយ៍ឯក បានបន្តឲ្យដឹងទៀតថា បន្ទាប់ពីទទួ លបានបទបញ្ជាពីលោកស្នងការ ឲ្យសហការជាមួយអ ធិការស្រុកកំពង់ត្រឡាច ចុះឃាត់រថយន្តខាងលើនេះដែ លបានបំពានបំរាម ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្លង កាត់ភូមិសាស្ត្រស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរភ្លាមនោះ កម្លាំងសមត្ថកិច្ចរបស់លោក សហការជាមួយនឹងសមត្ថកិច្ចស្រុកកំពង់ត្រឡាច បានចុះឃាត់រថយន្ដខាងលើនេះបាន នៅចំណុចភូមិគោកស្ដៅ ឃុំទឹកហូត ស្រុករលាប្អៀរ និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសួរនាំ។ បន្ទាប់ពីធ្វើ ការសាកសួររួចរាល់ លោកស្នងការ ក៏បានឱ្យរថយន្ដនេះត្រឡប់ក្រោយវិញដោយមានកម្លាំងសន្តិសុខបើករថយន្តជូនរហូតឆ្លងគោលដៅ ដែលសមត្ថកិច្ចកំពុងឈរជើងនៅព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំងផងដែរ។
សូមបងប្អូនកុំចេញពីផ្ទះបើគ្មានការចាំបាច់!! សូមបងប្អូនត្រូវពាក់ម៉ាស!! ត្រូវលាងដៃជាមួយសាប៊ូឲ្យបានញឹកញាប់!! ត្រូវនៅគម្លាតពីគ្នាយ៉ាងតិច 1.50 ម៉ែត្រ!! សូមបងប្អូនត្រូវទន្ទេញចាំក្នុងចិត្តថា ៣ការពារ,៣កុំ នឹងចូលរួមទៅចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតរបស់អ្នក!! ការពារអាយុជីវិតរបស់គ្រួសារអ្នក!! ការពារអាយុជីវិតប្រជាពលរដ្ឋទូទៅ។ សូមអរគុណ!!