របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ទឹកចិត្តដ៏ថ្លៃថ្លា របស់លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ និងម្ចាដ់ផ្សារ ខេស៊ី (KC ) ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភ ទឹកសុទ្ធ និងភេសជ្ជៈ ជូនកងកម្លាំងដែលឈរជើងនៅផ្លូវវេងស្រេង ការពារទប់ស្កាត់ការរីករាលដាល ជំងឺ កូវីដ-19

142

{ភ្នំពេញ}÷នេះមិនមែនជាលើកទី១ទេ !! ដែលលោក ឃិត ឈឿន អគ្គនាយក ក្រុមហ៊ុនចំរើនសម្បត្តិនឹងម្ចាស់ផ្សារ ខេ សុី (KC)ដែលលោកតែងតែចុះជួយ ឧបត្ថម្ភ គ្រឿងឧបភោគបរិភោគនិងសម្ភារៈផ្សេងៗទៀត ដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ច កាតព្វកិច្ច លះបង់សេចក្តីសុខផ្ទាល់ខ្លួន, លះបង់ការជួបជុំជាមួយប្រពន្ធកូន, ដើម្បីមកឈរកណ្ដាលផ្លូវ, ដេកកណ្ដាលផ្លូវ, អង្គុយកណ្ដាលផ្លូវ , ដើម្បីការពារ ជូនជាតិមាតុភូមិ ដើម្បីការពារ ទប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវីដ-19 ដើម្បីសុខភាព នឹងសុខមាលភាព ដល់ប្រជាពលរដ្ឋទូទៅជាពិសេស ប្រជាពលរដ្ឋ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ និង ជាម្ចាស់ផ្សារ ខេ សុី (KC)សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ កងកម្លាំង គ្រប់ប្រភេ ជាពិសេសអរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដែលសម្ដេចចំណាយ កម្លាំង ពលាំង មិនខ្លាចការហត់នឿយ ខិតខំ ប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការ ទប់ស្កាត់ ការពារ នូវការរីករាលដាល នៃជំងឺកូវីដ-19 នេះ។ និងអរគុណដល់បងប្អូនសប្បុរស់ធម៌, សប្បុរសជនទាំងឡាយ ផ្សេងទៀត ដែលចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយស្បៀងគ្រឿងឧបភោគ បរិភោគ ជូនដល់បងប្អូនប្រជាពលរដ្ឋយើងដែលកំពុងធ្វើចត្តាឡីស័ក នឹង បិទខ្ទប់ នៅតាមផ្ទះរៀងខ្លួននិងនៅតាមសហគមន៍ដែលជួបនូវជីវភាពខ្វះខាតប្រចាំថ្ងៃ។

ជាចុងក្រោយ! លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិ និង ម្ចាស់ផ្សារ ខេ សុី (KC) បានផ្តាំផ្ញេីរទៀតថា÷ សូមបងប្អូនកុំចេញពីផ្ទះបើគ្មានការចាំបាច់!! សូមបងប្អូនត្រូវពាក់ម៉ាស!! ត្រូវលាងដៃជាមួយសាប៊ូឲ្យបានញឹកញាប់!! ត្រូវនៅគម្លាតពីគ្នាយ៉ាងតិច 1.50 ម៉ែត្រ!! សូមបងប្អូនត្រូវទន្ទេញចាំក្នុងចិត្តថា ៣ការពារ,៣កុំ នឹងចូលរួមទៅចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតរបស់អ្នក!! ការពារអាយុជីវិតរបស់គ្រួសារអ្នក!! ការពារអាយុជីវិតប្រជាពលរដ្ឋទូទៅ។សូមបងប្អូនគោរពច្បាប់ដែលរាជរដ្ឋាភិបាលបានចែងអំពីការរីករាលដាលនៃជំងឺ កូវីដ-19។

សូមអរគុណ!!

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.