ដឹងការពិតហេីយ ចឹងសោះ!!! មន្ដ្រីយោធាដែលត្រូវចាប់ខ្លួន ពេលជិះបុកបារ៉ាស់សមត្ថកិច្ច មនុស្សមានបញ្ហាខួរក្បាល ព្រោះធ្លាប់គ្រោះថ្នាក់ចរាចរណ៍ស្លាប់សមាជិកគ្រួសារ និងកូន, ប្រពន្ធក៏កើតជំងឺផ្លូវចិត្ត និងបានលែងលះគ្នា
មន្ដ្រីយោធាដែលត្រូវចាប់ខ្លួន ពេលជិះបុកបារ៉ាស់សមត្ថកិច្ច ជាមនុស្សមានបញ្ហាខួរក្បាល ព្រោះធ្លាប់គ្រោះថ្នាក់ចរាចរណ៍ស្លាប់សមាជិកគ្រួសារ និងកូន ហើយក្រោយមានហេតុការណ៍ដ៏រន្ធត់នេះ ប្រពន្ធក៏កើតជំងឺផ្លូវចិត្ត រហូតបានលែងលះគ្នាទៀត។
មូលហេតុដែលបុគ្គលរូបនេះ មានបញ្ហាខួរក្បាល និងជំងឺ
ផ្លូវចិត្ត ដោយសារតែអំឡុងឆ្នាំ២០១៦ បានជួបគ្រោះថ្នាក់ ចរាចរណ៍ក្រឡាប់រថយន្ដ នៅផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះ
កុង បណ្ដាលឲ្យស្លាប់គ្រួសារ ប្អូនថ្លៃ២នាក់ និងកូនក្នុងពោះប្រពន្ធ។ ក្រោយមកបុគ្គលរូបនេះ បានលែងលះគ្នាជាមួយប្រពន្ធ ហើយប្រពន្ធក៏មានបញ្ហាសតិដូចគ្នានេះដែរ។
ពាក់ព័ន្ធករណីនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ លោកមិនទាន់សម្រេចយ៉ាងណានោះទេ ពោលទុកឲ្យស្ថាប័នតុលាការជាអ្នកសម្រេចតាមផ្លូវច្បាប់ក្រោយពេលសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ។
គួរជម្រាបថា កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចាប់វាយខ្នោះមន្រ្តីយោធារូបនេះ ក្រោយបើកម៉ូតូបុកបារ៉ាស់បិទខ្ទប់ និងប្រើហិង្សាទៅលើសមត្ថកិច្ចប្រចាំគោលដៅទៀតផង។ សម្រាប់ជនសង្ស័យដែលជាមន្រ្តីយោធារូបនេះ នឹងត្រូវចាប់បញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។
លោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នង
ការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានផ្លូវការ ថា ជនបង្ករូបនេះមានឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ
៣១ឆ្នាំ ជាមន្រ្តីយោធាក្រសួងការពារជាតិ។
លោកបញ្ជាក់ថា ជនបង្កបានបើកបុកប៉ារ៉ាស់បិទខ្ទប់ ជេរ
ប្រមាថមើលងាយនិងវាយបង្កបួសស្នាមមកលើសមត្ថកិច្ចទៀតផង។ ពេលនេះសមត្ថកិច្ចកំពុងតែនាំខ្លួនមកអធិការខណ្ឌដើម្បីសាកសួរ និងរៀបចំសំណុំឯកសារបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ។
ដោយឡែក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានឧបត្ថម្ភជាថវិកាដល់កម្លាំងក្នុងកិច្ចប្រតិបត្តិការចាប់ខ្លួនជនសង្ស័យដែលប្រព្រឹត្តិបទល្មើសហិង្សា នៅគោលដៅរង្វង់មូលព្រហ្មមុខបួន សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារផងដែរ។
ឧត្តមសេនីយ៍ឯក ស ថេត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនដល់មន្រ្តីចំនួន០៤រូប៖
*ទី១៖លោកអនុសេនីយ៍ឯកវែង រីណានាយផ្នែកអត្តសញ្ញា
ណកម្ម នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ (ជនរងគ្រោះ) ចំនួន១លានរៀល ។
*ទី២៖ លោកអនុសេនីយ៍ឯក កែវ សុខជា មន្រ្តីអន្តរាគមន៍
នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ចំនួន៥០ម៉ឺនរៀល
*ទី៣៖ លោកអនុសេនីយ៍ឯក លីន លី មន្រ្តីការិយាល័យចរាចរណ៍ផ្លូវគោកចំនួន ៥០ម៉ឺនរៀល ។
*ទី៤៖លោក ឯល សុភ័ក្រ្តមន្រ្តីកិច្ចសន្យាចំនួន៥០ម៉ឺនរៀល។ ក្នុងនោះលោកអភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ក៏បានឧបត្តម្ភថវិការចំនួន១លានរៀលដល់លោកអនុសេនី
យ៍ឯក វែង រីណា ដែលជាជនរងគ្រោះផងដែរ៕