ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នាំយកសម្ភារ: និងបរិក្ខាពេទ្យ មួយចំនួនមកជូនមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ខេត្តកំពង់ចាម
នាឱកាសនេះលោកបានផ្តល់ឱវាទបន្ថែមថាត្រូវបង្កើនការយកចិត្តទុកដាក់លើការងារមើលថែទាំងសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងរួមគ្នាទប់ស្កាត់ការរីករាល ដាលជំងឺឆ្លងកូវីដ-១៩ ឲ្យបានតាមរយ:ការអនុវត្តឲ្យបានម៉ឺងម៉ាត់នូវរាល់ការណែនាំរបស់រាជ រដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងសុខាភិបាល ជាពិសេសរួមគ្នាអនុវត្ត ៣ការពារ និង ៣កុំ៕