ព័ត៌មានជាតិ អំណោយដ៏ថ្លៃថ្លារបស់សប្បុរសជន៣គ្រួសារនៅផ្សារសាលាលេខ៥ឧបត្ថម្ភដល់កងកម្លាំងនគរបាលស្រុកដើម្បីចែកជូនដល់បងប្អូនដែលមានជីវភាពទីទាល់ក្រ ខណៈកំពុងធ្វើចត្តាឡីស័ក… ចេញផ្សាយបន្ថែម ថ្ងៃទី 27 ខែ Apr ឆ្នាំ 2021 112 ចែករំលែក {កំពង់ឆ្នាំង}÷លោក នន សុីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច សូមគោរពថ្លែងអំណរគុណយ៉ាជ្រាលជ្រៅជូនចំពោះ លោក យីវ សារ៉ាសែន លោកស្រី ឌិន សេងលីន លោក យីវ សារ៉ាស៊ី និង លោកស្រី សូត្រ ស្រីមុំ លោកកុយ សុខសាន្ត លោកស្រី យីវ សារ៉ាវណ្ណដេតព្រមទាំងបុត្រាបុត្រី ដែលបាននាំយកនូវគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដូចជា ទឹកសុទ្ធ១០កេះ ម៉ាស១០ប្រអប់ ត្រីខ២យួរ មី១កេះធំ អង្ករ១០០គីឡូក្រាមជូនដល់កម្លាំងនគរបាលស្រុកកំពង់ត្រឡាចសម្រាប់យកមកប្រើប្រាស់ និងសូមប្រសិទ្ធិពរជ័យជូនចំពោះលោក លោកស្រី រួមនិងក្រុមគ្រួសារទាំងអស់សូមជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន រកស៊ីទទួលទានមានបានជារៀងរហូត។ហេីយនៅថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១លោក វរសេនីយ៍ទោ អ៊ុំ ចំរើន អធិការរង តំណាងលោកអធិការនគរបាលស្រុក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សី បាននាំយកអំណោយចែកជូនគ្រួសារដែលកំពុងដាក់ខ្លួនដាច់ដោយឡែកធ្វើចត្តាឡីស័កនៅផ្ទះ ភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ចំនួន០២ គ្រួសារ កំពុងជួបការខ្វះខាត ក្នុងមួយគ្រួសារទទួលបាន៖-អង្ករ៣០ គីឡូក្រាម-មី០១ កេស-ម៉ាស់០១ ប្រអប់ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន។អំណោយទាំងអស់នេះគឺបានមកពី អំណោយទឹកចិត្តសប្បុរសរបស់ កងកម្លាំងនគរបាលស្រុកកំពង់ត្រឡាច។លោកវរសេនីយ៍ឯក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាចជាប្រធាន ហ្នឹងអាជីវកររស់នៅក្នុងស្រុកកំពង់ត្រឡាច។១,លោក យីវ សារ៉ាស៊ី អាជីវករ២,លោកស្រី សក់ ស្រីលីន អាជីវករ។ហើយបើតាមការសង្កេតមើលឃើញថា នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង គឺអាជ្ញាធរស្រុក ជាពិសេសកម្លាំងអធិការរដ្ឋាននគរបាលស្រុកតែម្ដង បានអនុវត្តការងារ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចុះផ្សព្វផ្សាយ និងណែនាំទប់ស្កាត់ ការពារ បានប្រសើរ ក្រមសីលធម៌វិជ្ជាជីវៈក្នុងនាមជាមន្ត្រីនគរបាលជាតិ។ជាចុងក្រោយលោកវរសេនីយ៍ឯក នន សុីណាតបានផ្តាំផ្ញេីរថា÷ សូមបងប្អូនកុំចេញពីផ្ទះបើគ្មានការចាំបាច់!! សូមបងប្អូនត្រូវពាក់ម៉ាស!! ត្រូវលាងដៃជាមួយសាប៊ូឲ្យបានញឹកញាប់!! ត្រូវនៅគម្លាតពីគ្នាយ៉ាងតិច 1.50 ម៉ែត្រ!! សូមបងប្អូនត្រូវទន្ទេញចាំក្នុងចិត្តថា ៣ការពារ,៣កុំ នឹងចូលរួមទៅចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតរបស់អ្នក!! ការពារអាយុជីវិតរបស់គ្រួសារអ្នក!! ការពារអាយុជីវិតប្រជាពលរដ្ឋទូទៅ។សូមអរគុណ!! 112 ចែករំលែក