ឯកឧត្តម អម សុភា និង សហការី ចុះសាកសួរសុខទុក្ខ អាជ្ញាធរ ក្រុមគ្រូពេទ្យ កងកម្លាំងការពារ និងអ្នកមកធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌
(កំពង់ឆ្នាំង)÷ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត លោកលៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានចុះសាកសួរសុខទុក្ខដល់អាជ្ញាធរ ក្រុមគ្រូពេទ្យ កងកម្លាំងការពារ ព្រមទាំងអ្នកមកធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ ស្ថិតនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឯកឧត្តម អម សុភា បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរស្រុក ក្រុមគ្រូពេទ្យ និងកងកំលាំង ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ បង្ការ ជម្ងឺកូវីដ-១៩ ហើយក៏បានផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់់នូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំស្រុកបរិបូណ៌ បានថ្លែងអំណរ
គុណដល់ឯកឧត្តម អម សុភា និងសហការី ដែលបានគិតគូរពីសុខទុក្ខដល់អាជ្ញាធរ ក្រុមគ្រូពេទ្យ កងកំលាំងនិងប្រជា
ពលរដ្ឋមកធ្វើចត្តាឡីស័កទាំងអស់នៅមណ្ឌលចត្តាឡីស័កបរិបូណ៌ សូមមានសុខភាពល្អនិងទទួលបានជ័យជនះគ្រប់ភារកិច្ច។
ក្នុងឱកាសនោះឯកឧត្តម អម សុភា និង សហការីបានឧបត្ថម្ភនូវៈម៉ាស់ចំនួន ២៥០០ដុំ,ទឹកបរិសុទ្ធចំនួន ២០កេស
ទឹកក្រូចចំនួន ៥កេស,និងថវិកាចំនួន ១លានរៀល ជូនដល់មណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន បរិបូណ៌ សម្រាប់ទុកប្រើប្រាស់ផងដែរ។