របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

លោក ខៀវ តិចស្រៀង និង អ្នកស្រី សូត្រ លីដា ម្ចាស់{{រោងម៉ាស៊ីនកិនស្រូវ ខេ.ធី.អេស ( KTS) ច្រករមៀត}} ឧបត្ថម្គ្រឿងឧបភោគ បរិភោគ ដល់សាលាស្រុកកំពង់ត្រឡាច

67

{កំពង់ឆ្នាំង}÷ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ទឹកចិត្តដ៏ថ្លៃថ្លា!! ដ៏ជ្រះថ្លាបំផុត!! ស្វាមី និង ភរិយា មួយគូរនេះ ពោធិ៍ពេញ ទៅដោយ មនុស្សធម៌!!គុណធម៌!! រស់នៅក្នុងសង្គមដែលមានមនុស្សជាច្រេីនគោរពស្រឡាញ់!! រាប់អានច្រើន!! គឺ លោក ខៀវ តិចស្រៀង និង អ្នកស្រី សូត្រ លីដា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ខេ.ធី.អេស ( KTS) ច្រករមៀត ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដែលគោរពច្បាប់តាមស្តង់ដារបទដ្ឋាន តាមច្បាប់អនុញ្ញាតឱ្យ។ បានជួយខបត្ថម្ភនូវ អង្ករ១០បេ ស្មើ៥០០ គីឡូ, មី៥កេស, ទឹកសុទ្ឋ១០កេស, ត្រីខ ៣យួ , ម៉ាស់១០ ប្រអប់, ដល់សាលាស្រុកកំពង់ត្រឡាច ។ហើយខាងសាលាស្រុកកំពង់ត្រឡាចយកសម្ភារៈគ្រឿងឧបភោគបរិភោគទាំងអស់នេះដើម្បីដោះស្រាយកងកម្លាំងមន្ត្រីរាជការដែលបំពេញកាតព្វកិច្ច, ភារកិច្ច គោរពតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ នូវតាមគោលដៅចត្តាឡីស័ក។

នៅក្នុងឱកាសនោះលោកសន សំអាត អភិបាលរង ស្រុកកំពង់ត្រឡាច និងជាតំណាងឱ្យ លោក ឈឹម វុទ្ធា អភិបាល ស្រុកកំពង់ត្រឡាច សូមអរគុណ និង គោរពជូនពរដល់លោកទាំងពីរ ព្រមទាំងក្រុមគ្រួសារ និងអាជីវកម្មចង្វាក់ផលិតកម្ម រោងម៉ាស៊ីនកិនស្រូវ បែបស្តង់ដារ បទដ្ឋានតាមផ្លូវច្បាប់ ដែលបានអនុញ្ញាតឱ្យ និងកម្មករជាច្រើននាក់ ដែលកំពុងបំពេញភារកិច្ចនៅក្នុងរោងម៉ាស៊ីនកិនស្រូវទាំងអស់ សូមឲ្យជួបតែសេចក្តីសុខ គ្រប់ប្រការ រកសុីមានបាន ហើយរួចផុតពីជម្ងឺកូវីដ-១៩ ផងដែរ ។

ជាចុងក្រោយលោកបានថ្លែងថា÷ សូមបងប្អូនកុំចេញពីផ្ទះបើគ្មានការចាំបាច់!! សូមបងប្អូនត្រូវពាក់ម៉ាស!! ត្រូវលាងដៃជាមួយសាប៊ូឲ្យបានញឹកញាប់!! ត្រូវនៅគម្លាតពីគ្នាយ៉ាងតិច 1.50 ម៉ែត្រ!! សូមបងប្អូនត្រូវទន្ទេញចាំក្នុងចិត្តថា ៣ការពារ,៣កុំ នឹងចូលរួមទៅចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតរបស់អ្នក!! ការពារអាយុជីវិតរបស់គ្រួសារអ្នក!! ការពារអាយុជីវិតប្រជាពលរដ្ឋទូទៅ។

ហើយក្នុងនាម លោក ជាអភិបាលរងស្រុក និងតំណាងឲ្យលោក ឈឹម វុទ្ធា អភិបាលនៃគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ នៅក្នុងស្រុកកំពង់ត្រឡាច និងខិតខំប្រឹងប្រែង យកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ច កាតព្វកិច្ច ស្ដាប់ការណែនាំរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលច្បាប់បានចែង ដើម្បីបំរើបងប្អូនប្រជាពលរដ្ឋ ឲ្យអស់ពីសមត្ថភាព ក្នុងរដូវកាលការទប់ស្កាត់ ការពារ ការរីករាលដាល នៃជំងឺកូវីដ-១៩នេះ។
សូមអរគុណ!!

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.