ធ្វើអំពើល្អៗរហូតមកហេីយ ព្រះ នឹងតាមថែរក្សា!! លោក ម៉ែន សំអឿន នឹង លោកស្រី យូ ណាវី អគ្គនាយកក្រុមហ៊ុន(ហេង លាភ ហេង អចលនទ្រព្យ)បានឧបត្ថម គ្រឿងឧបភោគ បរិភោគ ដល់ដល់ប្រជាពលរដ្ឋទីទ័លក្រ នៅស្រុកសាម្គីមានជ័យ និងផ្ដល់ដល់សាលាស្រុកកំពង់ត្រឡាច….
លោក វន ស៊ីផា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់លោ ម៉ែន សំអឿន និងលោក ស្រី យូ ណាវី ជាអគ្គនាយក(ក្រុមហ៊ុន ហេង លាភ ហេង អចលនទ្រព្យ)សូមឱ្យរកទទួលទានមានបាន! មានសុខភាពល្អ! ឈ្នះអស់រោគា!!
ហើយនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានផ្ដល់អង្ករជាច្រើនបេ គ្រឿងឧបភោគ បរិភោគ ជូនដល់សាលាស្រុកកំពង់ត្រឡាចដើម្បីអាជ្ញាធរស្រុក ចាត់ចែងបន្តជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលទីទាល់ក្រកំពុងតែធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋានរៀងៗខ្លួន និងនៅវិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច។
ទឹកចិត្តដ៏ថ្លៃថ្លា!! ដ៏ជ្រះថ្លាបំផុត!! ស្វាមី និង ភរិយា មួយគូរនេះ ពោធិ៍ពេញ ទៅដោយ មនុស្សធម៌!!គុណធម៌!! រស់នៅក្នុងសង្គមដែលមានមនុស្សជាច្រេីនគោរពស្រឡាញ់!! រាប់អានច្រើន។
ហេីយលោកទាំងពីបានជួយខបត្ថមអង្ករជាច្រើនបេ ,គ្រឿង ឧបភោគ បរិភោគ, ដល់សាលាស្រុកកំពង់ត្រឡាចនេះ!! លោក សន សំអាត អភិបាលរង និងតំណាងឲ្យលោក ឈឹម វុទ្ធា អភិបាលនៃគណៈអភិបាលស្រុក លោកនឹងនាំយកអំណោយទាំងអស់ ទៅដោះស្រាយកងកម្លាំងមន្ត្រីរាជការដែលបំពេញកាតព្វកិច្ច, ភារកិច្ច គោរពតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ នូវតាមគោលដៅចត្តាឡីស័ក និងខ្លះទៀតចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាត និងជាប់ឃុំខ្លួនធ្វើចត្តាឡីស័ក។
នៅក្នុងឱកាសនោះលោកសន សំអាត អភិបាលរង ស្រុកកំពង់ត្រឡាច និងជាតំណាងឱ្យ លោក ឈឹម វុទ្ធា អភិបាល ស្រុកកំពង់ត្រឡាច សូមសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនលោកមែនសំអឿននិងលោក ស្រី យូណាវី ព្រមទាំងក្រុមគ្រួសារ បុត្រី បុត្រា និង បុគ្គលិក ក្រុមហ៊ុន(ហេង លាភ ហេង អចលនទ្រព្យ)ទាំងអស់ជួបតែសេចក្តីសុខ, សេចក្តីចំរើន,ឈ្នះអស់រោគា!! អស់មារសត្រូវ!! និងសូមឲ្យក្រុមហ៊ុនដំណើរការទៅបានល្អ។
ជាចុងក្រោយលោកបានថ្លែងថា÷ សូមបងប្អូនកុំចេញពីផ្ទះបើគ្មានការចាំបាច់!! សូមបងប្អូនត្រូវពាក់ម៉ាស!! ត្រូវលាងដៃជាមួយសាប៊ូឲ្យបានញឹកញាប់!! ត្រូវនៅគម្លាតពីគ្នាយ៉ាងតិច 1.50 ម៉ែត្រ!! សូមបងប្អូនត្រូវទន្ទេញចាំក្នុងចិត្តថា ៣ការពារ,៣កុំ នឹងចូលរួមទៅចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតរបស់អ្នក!! ការពារអាយុជីវិតរបស់គ្រួសារអ្នក!! ការពារអាយុជីវិតប្រជាពលរដ្ឋទូទៅ។
ហើយក្នុងនាម លោក ជាអភិបាលរងស្រុក និងតំណាងឲ្យលោក ឈឹម វុទ្ធា អភិបាលនៃគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ នៅក្នុងស្រុកកំពង់ត្រឡាច និងខិតខំប្រឹងប្រែង យកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ច កាតព្វកិច្ច ស្ដាប់ការណែនាំរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលច្បាប់បានចែង ដើម្បីបំរើបងប្អូនប្រជាពលរដ្ឋ ឲ្យអស់ពីសមត្ថភាព ក្នុងរដូវកាលការទប់ស្កាត់ ការពារ ការរីករាលដាល នៃជំងឺកូវីដ-១៩នេះ៕ដោយលោកចាងហ្វាង(ប៊ុន ធីម)