គំនរឈើចំណុចភ្នំខ្តាច់ ភូមិស្រែស្បូវ ឃុំក្បាលដុំរី ត្រូវបានបង្ក្រាបហើយ!! ក្រោមការបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ
ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ក្រោយពីបានទទួលសេចក្តីរាយការណ៍កា ភ្លាម លោកបានចាត់ឲ្យកម្លាំងអាវុធហត្ថក្រោមបញ្ជាខេត្ត និង កម្លាំងអាវុធហត្ថស្រុកសំបូរ ចុះទៅបង្ក្រាបភ្លាម។
ទីតាំងដែលចុះបង្ក្រាបនោះស្ថិតនៅក្នុងចំណុចនៅចំណុចភ្នំខ្តាច់ ភូមិស្រែស្បូវ ឃុំក្បាលដុំរី ស្រុកសំបូរ ខេត្តក្រចេះ។
ការចុះបង្ក្រាបនេះធ្វើឲ្យបងប្អូនមហាជនប្រជាពលរដ្ឋមានការកោតសរសើរយ៉ាងខ្លាំងពីចំណាត់ការរបស់កម្លាំងអាវុធហត្ថខេត្តក្រចេះ ជាពិសេសកោតសរសើរដល់លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការខេត្តក្រចេះតែម្ដង។
្៊សេចក្តីរាយការណ៍ថា÷ក្រុមឈ្មួញរកស៊ីឈើទាំងអស់នេះ បានប្ដូរគ្រប់រូបភាព និង ចម្លាក់ទីតាំងគ្រប់តំបន់ គ្រប់កន្លែង ក្នុងទឹកដីស្រុកសំបូរ ដូច្នេះហើយ ធ្វើឲ្យពិបាកដល់កងកម្លាំងអាវុធហត្ថ និង កម្លាំងជំនាញផ្សេងក្នុងការស្រាវជ្រាវស៊ើបអង្កេតចុះបង្ក្រាប។ តែពេលនេះរត់មិនរួចឡើយដោយត្រូវបានបង្ក្រាប ហើយមានការតាមដានស្រាវជ្រាវស៊ើបអង្កេតពីក្រុមសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព។
បច្ចុប្បន្ន : ឈើទាំងអស់នេះកម្លាំងអាវុធហត្ថកំពុងតែរាប់និងវាស់វែង និងចាត់ការបន្តបញ្ជូនទៅជំនាញរដ្ឋបាលព្រៃឈើខេត្តក្រចេះ ចាត់ការបន្តទៀត៕ដោយ ពួក សារ៉ែនសហការី..