លោក ឧត្តមសេនីយ៍ទោ ខូវ លី ចុះ..ករណីមនុស្សស្លាប់ច្រើននាក់ក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យ មួយនៅស្រុកបរិបូណ៌កាលពីយប់មិញ….
ចំណែកឯប្រភពព័ត៌មានមួយចំនួនទៀតថាស្ត្រីរូបនោះមានផ្ទៃពោះហើយកូនក្នុងផ្ទៃ ក៍ត្រូវបានមរណ:ភាពនៅក្នុងហេតុការណ៍នេះដែរ ប៉ុន្តែករណីនេះសមត្ថកិច្ចថាមិនទាន់ច្បាស់នៅឡើយ។
សូមរំលឹកថា នៅយប់ម៉ោង០៨និង៤០នាទី នាទីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២១ មានករណីអគ្គីភ័យឆាប់ឆេះផ្ទះ០១ខ្នងនៅត្រង់ចំណុចអ្នកតារាជ ឋិតក្នុងភូមិដើមជ្រៃ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យផ្ទះ០១ខ្នងមានទំហំ 7 ×12 ម៉្រែត្រ សង់ពីដែកបាំងនិងប្រក់ស័ង្កសីរងនៅការខូចខាតទាំងស្រុង ។
ផ្ទះដែលឆេះនោះជាផ្ទះរបស់ឈ្មោះនន់ សារ៉េត រស់នៅភូមិដើមជ្រៃ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងដែលបណ្ដាលឱ្យខូចខាតផ្ទះនិងសម្ភារៈទាំងស្រុង ។
ចំណែកលោក ផល សុភាព អភិបាលរងស្រុកបរិបូណ៌ បាន បង្ហោះ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន របស់លោក ដោយបានបញ្ជាក់ថា÷ {{ករណីនេះស្លាប់មនុស្សចំនួន០៦នាក់ ប្រុស០៤ ស្រី០២ ទាំងម្ដាយ និងកូនក្នុងពោះយ៉ាងអាណោចអាធ័មបំផុត}}។
ខណៈពេលនោះរថយន្តពន្លត់អគ្គីភ័យចំនួន០៣ គ្រឿងរបស់អធិការស្រុកបរិបូណ៌ ដែលដឹកនាំដោយលោក ជាង សុវណ្ណារឹទ្ធ ដែលជាអធិការស្រុកបរិបូណ៌ ចុះប្រតិបត្តិការពន្លត់អគ្គីភ័យដែលកំពង់ឆាបឆេះផ្ទះខាងលើ បានបាញ់ពន្លត់និងប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្តទើបបានរលត់ទាំងស្រុង។
លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង សោកស្ដាយយ៉ាងខ្លាំងពន់ពេក ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះករណីមួយនេះ៕