អ្នកជំងឺ កូវីត ១៩ គ្រូពេទ្យ និងសមត្ថកិច្ច ទទួលអំណោយពីសម្ពន្ធយុវជនស្រលាញ់សន្ដិភាពខេត្ដកំពង់ឆ្នាំង
ព្រឹកថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១
លោកស្រី ឃាង ដារី ជំនួយការឯកឧត្ដម ប៉ាន់ែខម ប៊ុនថន នាយករងខុទ្ធការល័យសម្ដេចតេជោ ហ៊ុន សែន និងជាប្រធានប្រតិបត្ដិសម្ពន្ធយុវជនស្រលាញ់សន្ដិភាព
លោក វង្ស វិសាល អនុប្រធានប្រតិបត្ដិសម្ពន្ធយុវជនស្រលាញ់សន្ដិភាពខេត្ដកំពង់ឆ្នាំង តំណាងលោកជំទាវ តុង ណារី ប្រធានប្រតិបត្ដិសម្ពន្ធយុវជនស្រលាញ់សន្ដិភាពខេត្ដកំពង់ឆ្នាំង
លោក មាស សុធា អនុប្រធានកិត្ដិយស សម្ពន្ធយុវជនស្រលាញ់សន្ដិភាពអនុសាខា ស្រុកកំពង់ត្រឡាច
លោក រ៉ន សោភណ្ឌ ប្រធានប្រតិបត្ដិសម្ពន្ធយុវជនស្រលាញ់សន្ដិភាពអនុសាខាស្រុកកំពង់ត្រឡាច រួមជាមួយក្រុមការងារ បាននាំយកសម្ភារ ប្រើប្រាស់ ម៉ាស់ និងគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនអ្នកជំងឺកូវីត ១៩ ចំនួន ១៥ រូបដែលកំពង់សម្រាក់ព្យាបាល នៅវិទ្យាល័យហ៊ុន សែនកំពង់ត្រលាច និងបានប្រគល់សម្ភារ ប្រើប្រាស់ ម៉ាស់ និងគ្រឿងឧបភោគ បរិភោគ ដល់ក្រុមគ្រូពេទ្យ និងសមត្ថកិច្ចនៅទីនោះផងដែ