ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល !! ខ្ញុំបាទ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ លោកស្រី នាវ រួត ម្ចាស់គម្រោងសំណង់ផ្ទះល្វែងបៃតងសែនសុខ ដែលបានឧបត្ថម្ភអង្ករចំនួន ២តោន ត្រីខ១០កេសធំ និងមី១០កេសធំ ជូនរដ្ឋបាលខេត្តកណ្តាល..
ទឹកចិត្តប្រកបដោយក្តីសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ លោកស្រី គឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ មនុស្សធម៌ ការជួយគ្នាក្នុងគ្រាលំបាក និងត្រូវបានប្រជាពលរដ្ឋទូទាំងខេត្ត សាទរ និងចងចាំទុកក្នុងដួងចិត្តជារៀងរហូត។
សូមប្រសិទ្ធពរ ជូនលោកស្រី សូមទទួលបាននូវព្រះពុទ្ធពរទាំងបួនប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ៕