update: ប្អូនស្រីម្នាក់ដែលរងការធ្វើបាបពីក្រុមសន្តិសុខក្នុងខេត្តកំពង់ស្ពឺឥឡូវនេះ…. អភិបាលខេត្តកំពង់ស្ពឺ សូមអភ័យទោសចំពោះទង្វើដែលមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺ ដែលបានប្រព្រឹត្តនៅថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ….
អភិបាលខេត្តកំពង់ស្ពឺ សូមអភ័យទោសចំពោះទង្វើដែលមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺ ដែលបានប្រព្រឹត្តនៅថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះ ក្រោយពីបានឃើញហ្វេសប៊ុករបស់បងប្អូនដែលបានបង្ហោះរឿងសន្តិសុខ ផ្សារកំពង់ស្ពឺ បានទាត់កញ្ច្រែងក្មួយស្រីលក់ព្រីង បណ្ដាលឱ្យកំពប់ទៅលើដី ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ ពិតជាមានការរន្ធត់ និងសោកស្ដាយយ៉ាងខ្លាំង ចំពោះទង្វើអសីលធម៌បែបនេះ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ឯកឧត្តមអភិបាលខេត្តសូមអភ័យទោសចំពោះទង្វើដែលមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺ ដែលបានប្រព្រឹត្តបែបនេះ (ថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២១)កន្លងទៅនេះ។ ក្នុងឱកាសជួបផ្ទាល់ជាមួយក្មួយស្រី ឯកឧត្តម វុី សំណាង បានផ្តល់នូវសម្ភារៈមួយចំនួន សម្រាប់រួមចំណែកសម្រួលដល់ការលំបាករបស់គាត់កន្លងមក។ ឯកឧត្តម អភិបាលខេត្ត ក៏សូមសំណូមពរយ៉ាងទទូចដល់បងប្អូនអាជីវករក៏ដូចជាប្រជាពលរដ្ឋទាំងអស់សូមមេត្តារក្សាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈដោយជៀសវាងគិតតែប្រយោជន៍ខ្លួន ភ្លេចអំពីផលប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ ដែលគាត់ត្រូវការប្រើប្រាស់ផ្លូវ។ បើទោះជាយ៉ាងណាក៏ដោយទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះគឺមិនអាចលើកលែងបានឡើយ។ សូមអរគុ
update: A girl who was abused by security guards in Kampong Speu province now ….
Kampong Speu Provincial Governor apologizes for the inappropriate actions of the security guards of Kampong Speu Market committed on May 19, 2021
On May 19, 2021, after seeing the Facebook post of the people who posted about the security of Kampong Speu Market, they kicked the niece’s basket and sold the spill, causing a spill on the ground. Strong for such immoral acts. On behalf of the Provincial Council, the Provincial Board of Governors, His Excellency the Provincial Governor, would like to apologize for the inappropriate actions of the security guards of Kampong Speu Market (May 19, 2021). On the occasion of his face-to-face meeting with his niece, HE Vy Samnang provided some materials to help alleviate his past difficulties. HE Governor also urges business people as well as all citizens to maintain public order by avoiding selfishness and forgetting about the impact on the interests of others who need to use the road. However, such immoral acts of Kampong Speu market security cannot be excused. Thank you