ប្រធានក្រុមប្រឹក្សារាជធានី គាំទ្រសកម្មភាព វិធានការណ៏ របស់អាជ្ញាធរ ក្នុងការទប់ស្កាត់ជម្ងឺកូវីដ-១៩ និងការអភិវឌ្ឍនៅមូលដ្ឋាន
(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ ចំពោះលទ្ធផលការងារសម្រេចបានរបស់អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ពេញ១ខែឧសភានេះ ដោយអាជ្ញាធររាជធានីភ្នំពេញ បានបំពេញការងារយ៉ាងល្អលើការ ខិតខំរិះរកគ្រប់វិធានការ ទប់ស្កាត់ ប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ការរារាំងបង្ក្រាបករណីល្មើសវិធានការបិទខ្ទប់របស់ រាជរដ្ឋាភិបាល ជាមួយនិងការងារអភិវឌ្ឍន៍មូលដ្ឋានបានយ៉ាងល្អប្រសើរផងដែរ ។
ការកោតសរសើរខាងលើនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី១០ មិថុនានេះ ក្នុងកិច្ចប្រជុំសាមញ្ញាលើកទី២៥របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារាជធានី ក្រោមវត្តមានលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីនិងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ
លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា ៖ការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញប្រចាំខែឧសភា ឆ្នាំ២០២១នេះ ឃើញថា មានលក្ខណៈល្អប្រសើរ ដែលទទួលបាននូវការកោតសរ
សើរយ៉ាងខ្លាំងពីក្រុមប្រឹក្សារាជធានី ដោយក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំរិះរកគ្រប់វិធានការទប់ស្កាត់ ប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ទទួលបានលទ្ធផលល្អគួរជាទីមោទនភាព។ ការងារកិច្ចការច្បាប់ និងសិទ្ធិមនុស្ស រដ្ឋបាលរាជធានីបានខិតខំប្រឹងប្រែងអនុវត្តការងារបានច្រើន និងកាន់តែប្រសើរឡើង។ បានរៀបចំគ្រប់គ្រងជនរងគ្រោះក្នុងមណ្ឌលបានល្អប្រសើរ ជាពិសេសការចូលរួមទប់ស្កាត់បង្ការជំងឺកូរីដ ១៩ និងការអប់រំបណ្ដុះបណ្ដាល។ ជាមួយនោះបានខិតខំរារាំងបង្ក្រាបករណីល្មើសវិធានការបិទខ្ទប់របស់ រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល បានម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩។
ចំពោះការងារសមាគមមនុស្សចាស់វិញ រដ្ឋបាលរាជធានីបានធ្វើសកម្មភាពក្នុងខែនេះបានយ៉ាងល្អ ដោយបានរំលេចចេញនូវ សកម្មភាពការងារក្នុងខណ្ឌដូនពេញ និងខណ្ឌច្បារអំពៅ។
ក្នុងនោះលោកប៉ា សុជាតិវង្ស បានបន្តទៀតថា៖ បើទោះបី ស្ថិតក្នុងដំណាក់កាលកូវីដ-១៩ ដែលត្រូវបានបិទខ្ទប់ក៏ដោយ ក៏រដ្ឋបាលរាជធានីនូវបានអនុវត្តការងារបាន
យ៉ាងរលូនផងដែរ ដូចជា ការ លប់សំបុកមាន់ផ្លូវAC, ការងារអណ្តូង, ជួសជុលតម្របអណ្តូងលូ, ការសម្អាត ស្តារសំរាមចេញស្ថានីយ បូមទឹកជាដើម៕