សមត្ថកិច្ចនគរបាលកំពង់ឆ្នាំង ឃាត់ខ្លួនមនុស្ស២នាក់ ជាមួយថ្នាំញៀនចំនួន៨កញ្ចប់ដេីម្បី..
(កំពង់ឆ្នាំង) ៖ មុខមាត់ស្អាតបាតដែរ ក៏ប៉ុន្តែចរិកវាអន់នេះហើយជាទំពាំងស្នងឬស្សីតើឱ្យឪពុកម្ដាយយកមុខទៅទុកឯណា??? ។
អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួល នីតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន ក្រុងកំពង់ឆ្នាំង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់ឆ្នាំង ចុះបង្ក្រាបករណីរក្សាទុក ជួញ
ដូរ សមគំនិត និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុង.ខេត្តកំពង់ឆ្នាំង។
លោកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងនោះ
១, ឈ្មោះ សុខ វិចិត្រ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ រស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំ ខេត្តកពង់ឆ្នាំង។ (មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ)។
២,ឈ្មោះ ផាន់ សុធីតា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុង.ខេត្តកំពង់ឆ្នាំង។
លោកហ៊ុល វាសនា បានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច ដកហូតបានវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀន ចំនួន៨កញ្ចប់ធំ ទូរសព្ឌ័ ១គ្រឿង ម៉ូតូ ១គ្រឿង ឧបករណ៍វេចខ្ចប់ និង សម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតផងដែរ ។
បច្ចុប្បន្ន:ជនសង្ស័យកំពុងសាកសួយកចម្លើយ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ចាត់ការបន្តតាមនិតិវិធីនៃច្បាប់៕