អាវុធខ្លី ១ដើម ម៉ាកTACTICAL23 លេខ WET5168 និងបង់ចំនួន ២(កាំភ្លើងហ្គាស), គ្រាប់អាវុធប្រភេទ 9mm ចំនួន ១២គ្រាប់ 3. ខ្នោះដៃ ចំនួន ១គូ…..
{កំពង់ឆ្នាំង}÷សមត្ថកិច្ចចាប់ខ្លួនជនល្មើសក្លែងស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ ក្លែងឯកសាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកសាររបស់ក្រសួងមហាផ្ទៃ និងក្លែងខ្លួនជានាយករង នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
បន្ទាប់ពីបានទទួលព័ត៌មានពីលោកវរសេនីយ៍ អ៊ឹង សុភ័ក្ត្រ អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក មានសង្ស័យមានជនម្នាក់ក្លែងបន្លំខ្លួន ជានាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៨និង០៥នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០)ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងជំនាញនៃនាយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំសម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឈានទៅចាប់ខ្លួនជនល្មើស នៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈ LHR និងចំណុចផ្ទះលេខ១២០បេ ភូមិចំកាឱឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
☆លទ្ធផល:
ក-ឃាត់ខ្លួនជនសង្ស័យ០១នាក់:
-ឈ្មោះ សៅខូ ចន្ទ័សូឡារ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ។
ខ-វត្ថុតាងចាប់យកបាន:
អាវុធខ្លី ១ដើម ម៉ាកTACTICAL23 លេខ WET5168 និងបង់ចំនួន ២(កាំភ្លើងហ្គាស),
គ្រាប់អាវុធប្រភេទ 9mm ចំនួន ១២គ្រាប់
ខ្នោះដៃ ចំនួន ១គូ
វិទ្យុទាក់ទងម៉ាកម៉ូតូរ៉ូឡាចំនួន ១គ្រឿង
ស្រោមអាវុធខ្លី ចំនួន ៤ស្រោម
កាតនគរបាលជាតិក្លែងក្លាយចំនួន ២សន្លឹក
ស័ក្តិថ្នាក់វរសេនីយ៍ទោ ១គូ
កាតនគរបាលព្រហ្មទណ្ឌក្លែងក្លាយ ចំនួន ២សន្លឹក
មួកនគរបាលជាតិថ្នាក់វរសេនីយ៍ចំនួន ២ និងថ្នាក់អនុសេនីយ៍ ១
ឯកសណ្ឋាននគរបាលជាតិចំនួន ៦កំប្លេ
ឯកសារក្លែងក្លាយ មានលិខិតបទដ្ឋានរបស់ក្រសួងមហាផ្ទៃ. របស់នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងរបស់នាយកដ្ឋានព្រហ្មទណ្ឌ មួយចំនួនធំ ។
ប្រអប់ដាក់អាវុធខ្លីម៉ាក CZ ចំនួន១
ម៉ាស៊ីនកាត់កាត ចំនួន ១គ្រឿង
អាវក្រោះការពារគ្រាប់ចំនួន ១អាវ
អាវកាក់ពាក់ពីលើឯកសណ្ឋាននគរបាលជាតិចំនួន1
កាបូបដាក់សម្ភារៈចំនួន ៣
ស្បែកជើងកវែងចំនួន ១គូ ៕