ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនាថ្ងៃព្រហស្បតិ៍ ៧រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ.!
យោងព្រះរាជក្រឹត្យ នស/រកត/០៦២១/៤៩៣ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រហស្តលេខា ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ តែងតាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាល នៃគណៈអភិបាលខេត្ត កំពង់ឆ្នាំង។
យោងព្រះរាជក្រឹត្យ នស/រកត/០៦២១/៤៩២ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រហស្តលេខា ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ តែងតាំងមុខតំណែងឯកឧត្តម ឈួរ ច័ន្ទឌឿន ជាអនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ។