ព័ត៌មានជាតិ ព័ត៌មានបឋម.. មានការឈូសឆាយដីព្រៃលិចទឹកស្ថិតនៅមាត់ស្ទឹងក្រាំងពន្លៃ ចំណុច អ្នក តា អុិន ចំនុច ស្រែថ្មី ភូមិឧកញ៉ាប៉ាង, ឃុំលង្វែក, ស្រុកកំពង់ត្រឡាច, ខេត្តកំពង់ឆ្នាំង ដែលមានព្រំប្រទល់ជាប់ជាមួយ នឹងឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ចេញផ្សាយបន្ថែម ថ្ងៃទី 7 ខែ Jul ឆ្នាំ 2021 120 ចែករំលែក របាយការណ៍ថ្មី 088 60000 69ព័ត៌មានបឋម.. មានការឈូសឆាយដីព្រៃលិចទឹកស្ថិតនៅមាត់ស្ទឹងក្រាំងពន្លៃ ចំណុច អ្នក តា អុិន ចំនុច ស្រែថ្មី ភូមិឧកញ៉ាប៉ាង, ឃុំលង្វែក, ស្រុកកំពង់ត្រឡាច, ខេត្តកំពង់ឆ្នាំង ដែលមានព្រំប្រទល់ជាប់ជាមួយ នឹងឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល។នេះបេីតាមសេចក្តីរាយការណ៍មកដល់អង្គភាពសារព័ត៌មានយើងថា÷ហើយ នៅព្រឹកថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2021 ពេលអង្គភាពយើងចុះទៅដល់ផ្ទាល់ឃើញរូបភាពការឈូសឆាយដីពិតប្រាកដមែន តែក្រុមទាំងនោះដកគ្រឿងចក្រចេញអស់។បើតាមការដឹងថា÷ដីនៅប៉ែកខាងកើតផ្លូវជាតិលេខ 5 មិនមានប្លង់កម្មសិទ្ធិកាន់កាប់រឹងមាំទេ…បើតាមប្រភពការអះអាងពីពលរដ្ឋម្នាក់មិនបញ្ចេញឈ្មោះ នៅក្នុងភូមិឧកញ៉ាប៉ាងបានឲ្យដឹងថា÷ ដីនៅតំបន់នោះមានវាលស្រែប្រាំងតូចៗកន្លោះៗព្រៃនោះ អាចអាស្រ័យផលធ្វើស្រូវប្រាំងបាន តែមិនអាចឈូសឆាយព្រៃតំបន់មាត់ស្ទឹងនោះបានទេគឺទុកសម្រាប់ត្រីពងកូន។មិននឹកស្មានថា អាជ្ញាធរមានសមត្ថកិច្ចជាប់រវល់រឿង កូវីដ-១៩ ស្របពេលខេត្តកំពង់ឆ្នាំងជាប់រវល់ប្រកាសតែងតាំងអភិបាលខេត្តថ្មី ស្រាបតែថ្ងៃទី 1 ទី 2 ទី 3 ទី 4 ដើម ខែកក្កដា ឆ្នាំ 2021 នេះ មានគេយកគ្រឿងចក្រមកដាក់ឈូសឆាយនៅតំបន់នោះសោះ។តើសកម្មភាពការឈូសឆាយដីទាំងអស់នេះអាជ្ញាធរឃុំលង្វែក, អាជ្ញាធរស្រុកកំពង់ត្រឡាច, ដែលមាន លោក ឈឹម វុទ្ធា ជាអភិបាលស្រុកនោះ តើលោកមានបាន ដឹងដែរឬទេក្នុងករណីនេះ???ជាពិសេសជំនាញធនធានទឹក/ ជំនាញកសិកម្ម/ជំនាញ រ៉ែនិងថាមពល តើអស់លោកកំពុងជាប់រវល់ធ្វើអ្វី?? ដែនដីរបស់អស់លោកបែរជាអស់លោកមិន ដឹងមិនទប់ស្កាត់បែបនេះ???សូមមេត្តាអស់លោកជំនាញពាក់ព័ន្ធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមឆ្លើយបំភ្លឺ និងបង្ហាញឯកសារដែលពាក់ព័ន្ធបើសិនជាមានក្នុងករណីការឈូសឆាយដីចំណុចខាងលើនេះ???ពិសេសអ្នកដែលឈូសឆាយដីខាងលើនេះសូមមេត្តាបង្ហាញឯកសារដល់មហាជនជាទូទៅកុំឱ្យមានការងឿងឆ្ងល់បន្តទៀត.តាមរយៈអង្គភាពសារព័ត៌មានយើងខ្ញុំ។សោកស្ដាយណាស់អង្គភាពយើងមិនអាចសុំការបំភ្លឺពីលោកមេឃុំលង្វែកបាន ដោយទូរស័ព្ទមិនចូល, ចំណែកលោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច ក៏ដូច្នេះដែរ ទូរស័ព្ទមិនចូល.។អង្គភាពសារពត៌មានយើងខ្ញុំស្វាគមន៍ជានិច្ចក្នុងការបកស្រាយបំភ្លឺនិងបង្ហាញឯកសារពីអ្នកពាក់ព័ន្ធទាំងអស់ រៀងរាល់ម៉ោងធ្វើការតាមរយៈលេខទូរស័ព្ទខាងក្រោម ស្ដីពីច្បាប់របបអ្នកសារព័ត៌មាន។ជាចុងក្រោយអង្គភាពសារព័ត៌មានយើងនឹងសង្ឃឹមជឿជាក់ថា អ្នកពាក់ព័ន្ធ នឹងបំភ្លឺ និងបង្ហាញឯកសារពិតប្រាកដ ជូនមហាជនឲ្យបានដឹង។031 9395555/088 6000069 120 ចែករំលែក