ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំងនាំយកអំណោយផ្តល់ជូនមណ្ឌលចត្តាឡីស័កក្រុងកំពង់ឆ្នាំង
{កំពង់ឆ្នាំង}÷រដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តមអម សុភាអភិបាលរងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នេះបាននាំយកអំណោយ មានទឹកសុទ្ធ ទឹកក្រូច ថវិកា អាល់កុល ដើម្បីផ្តល់ជូនដល់មណ្ឌលចត្តាឡីស័ក ក្រុងកំពង់ឆ្នាំង ។
បើតាមសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃដែរឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ទេីបនឹងឡេីងថ្មី ឃើញថាការងារមមាញឹកចុះ សួរសុខទុក្ខពលរដ្ឋនិងចុះតាមមូលដ្ឋានបន្តបន្ទាប់។
ប្រភពពីពលរដ្ឋ បានលើកឡើងថា នឹងមហាជន តាមតុគុយទាវ តុកាហ្វេ បានអបអរសាទរ រីករាយសប្បាយចិត្ត និងជឿជាក់យ៉ាងមុតមាំ ទៅលើឯកឧត្តមស៊ុន សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ទើបឡើងថ្មី។
អភិបាលខេត្តទើប នឹងឡើងថ្មី មិនទាន់បាន១ខែផង! ប្រជាពលរដ្ឋស្គាល់ឯកឧត្តមតាមរយៈសារព័ត៌មាន និងតាមរយៈផ្ទាល់ជាច្រើន។
មហាជនកំពុងរង់ចាំមើលតើមន្ត្រីឃុំ លោកមេឃុំ និងមន្ត្រីតាមស្រុក អភិបាលស្រុកនិងអភិបាលស្រុករង និងមន្ត្រីជំនាញផ្សេងៗ ណាខ្លះអសកម្មក្នុងការងារចាំមើល…។