លោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន ស្នងការរងនគរបាលខេត្តព្រះវិហារបានទទួលមរណៈភាព ដោយសារជំងឺកូវីដ-១៩
(ខេត្តព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន ស្នងការរងនគរបាលខេត្តព្រះវិហារ ទទួលផែនបទល្មេីសប្រឆាំងគ្រឿងញៀន បានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩ នៅបន្ទប់សង្គ្រោះបន្ទាន់ (ICU) មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ។
គួរជម្រាបថា លោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ ហើយត្រូវបានក្រុមគ្រូពេទ្យនាំយកមកសម្រាកព្យាបាល នៅមណ្ឌលព្យាបាលកម្រិតស្រាល។
រហូតនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ដោយស្ថានភាពជំងឺលោកធ្ងន់ធ្ងរពេក ក៏ត្រូវបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារហើយក៏បានស្លាប់តែម្តង៕