ព័ត៌មានជាតិ តែថ្ងៃណាទើបមានយុត្តិធម៌សម្រាប់ក្រុមគ្រួសារមួយនេះ???? ចេញផ្សាយបន្ថែម ថ្ងៃទី 28 ខែ Jul ឆ្នាំ 2021 77 ចែករំលែក {ខេត្តក្រចេះ}÷តើអាជ្ញាធរមានសមត្ថកិច្ចនគ្រប់ជាន់ថ្នាក់ ក្នុងខេត្តក្រចេះ អាចរកយុត្តិធម៌ ពិតប្រាកដជូនពលរដ្ឋមួយគ្រួសារនេះ បានដែរឬទេ??? ខណៈពួកគាត់កំពុងតែអស់សង្ឃឹម ដេកក្នុងអង្រឹង មិនញ៉ាំបាយ! មិនញ៉ាំទឹក! កើតទុក្ខរីងរៃ! ស្លេកស្លាំង! ស្ទើរតែដាច់ខ្យល់ទៅហើយនោះ!!រឿងកើតជាយូរឆ្នាំមកហើយ!! មកថ្មីៗនេះបន្ថែមរឿងដាក់បន្ទុកលើក្រុមគ្រួសារនេះទៀត! គាត់បានប្ដឹងគ្រប់ស្ថាប័នអស់ហើយ នៅក្នុងខេត្តក្រចេះ ក៏ប៉ុន្តែលទ្ធផលមិនមានយុត្តិធម៌សម្រាប់គាត់សោះ!!។តើមកពីមូលហេតុអ្វី?? ឬមួយគាត់ក្រខ្សត់គ្មានខ្នង គ្មានខ្សែ គ្មានលុយដុល្លារ ឬយ៉ាងណា??តើស្ថាប័នមួយណា?? នឹងថ្នាក់ណា?? ទើបជួយគ្រួសារនេះបាន??គាត់រស់នៅភូមិអាជេន, ឃុំកំពង់ចាម, ស្រុកសំបូរ, ខេត្តក្រចេះ។សូមចូលមើលអត្ថន័យខ្លឹមសារប្អូនស្រីដែលសរសេររៀបរាប់ពីទុក្ខលំបាកនៅក្នុង account facebook របស់គាត់ខាងក្រោមនេះ….នាងខ្ញុំឈ្មោះ ឡាំ យូអ័រ អាយុ២៤ឆ្នាំ រស់នៅភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ទូរស័ព្ទទំនាក់ទំនងលេខ: 097 580 8899។មានឪពុកឈ្មោះ ឃឿន ដូង និងម្ដាយឈ្មោះ ទឹម សុគន្ធា ។នាងខ្ញុំសូមគោរពជូន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាទីគោរពដ៏ខ្ពង់ខ្ពស់។🙏🙏🙏ទន្ទឹមនឹងនេះនាងខ្ញុំក៏សូមគោរពសម្តេច ឯកឧត្តម អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនប្រជាពលរដ្ឋជនរួមជាតិជាទីគោរពនិងជាទីស្នេហា.! នាងខ្ញុំមានសំនួរខ្លះពាក់ព័ន្ធនឹងផ្លូវច្បាប់ សូមជួយណែនាំនាងខ្ញុំដោយក្ដីអនុគ្រោះផងចុះ។🙏🙏🙏-តើឱ្យខ្ញុំធ្វើយ៉ាងណា បើនាងខ្ញុំប្ដឹងទៅអាជ្ញាធរ ហើយអាជ្ញាធរបែជាមិនអើពើ ថែមទាំងអនុញ្ញាតឱ្យបុគ្គលរួសរើរឹបអូសយកផ្ទះរបស់ខ្ញុំទាំងបំពានដោយគ្មានដីការរបស់តុលាការដូច្នេះ.?-តើអាជ្ញាធរភូមិ&ឃុំមានសិទ្ធិអំណាចប៉ុណ្ណាក្នុងការអនុញ្ញាតឱ្យ បុគ្គលឈ្មោះឡុង សុធន់ ហៅចេន ភេទប្រុស តួនាទីជាមន្ត្រីប៉ូលិសពាក់ស័ក ៤ ធ្វើការនៅប៉ូលិសព្រំដែនត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ទីលំនៅបច្ចុប្បន្នភូមិកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងបក្ខពួកឈ្មោះ ឈុន វិសាល ភេទប្រុស ដែលអះអាងថា ទិញឬស៊ីឈ្មោះ ជាមន្ត្រីកងរាជអាវុធហត្ថ នៅខេត្តត្បូងឃ្មុំឈ្មោះ ទិត ប៊ុនថេន ជិះរថយន្តរពាក់ស្លាកលេខខេមរៈភូមិន្ទ 2.0939 រួមឈ្មោះ អ៊ុក អាត ភេទប្រុស រស់នៅភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ចូលមករំលោភឈូសឆាយបំភ្លេចបំផ្លាញបង្គោលរបង យកដីចំការ និងរុះរើ រឹបអូសយកផ្ទះរបស់ខ្ញុំទាំងបំពាន នៅលើដីលំនៅដ្ឋាន ព្រមទាំងជេរប្រមាថ និងគំរាមសម្លាប់ ទៀតផង.??? 😭🙏🏻🇰🇭 77 ចែករំលែក