ព័ត៌មានជាតិ ល្បីទៀត លោកមេគយ ឈួន សោភា តំបន់៥អស់ពីរឿងចាប់ឡានទាហាន ឡូវមកល្បីដេញចាប់ឡានដឹកផ្លែឈើ របស់ប្រជាពលរដ្ឋ….! ចេញផ្សាយបន្ថែម ថ្ងៃទី 13 ខែ Aug ឆ្នាំ 2021 66 ចែករំលែក ខេត្តបន្ទាយមានជ័យ ៖ លោក ឈួន សោភា មេគយចល័តតំបន់ ៥ បានប្រើប្រាស់រថយន្តជាច្រើនគ្រឿងដេញតាមចាប់ប្រផាប់ប្រភីងនៅលើរថយន្តដឹកផ្លែឈើរបស់ប្រជាពលរដ្ឋបណ្ដាលឱ្យក្រឡាប់ផ្ញាជើង នៅមុខស្នាក់ការគយចល័តស្រុកពួក ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២ និង៥៦ នាទី រំលងអធ្រាត្រយប់ថ្ងៃទី ១១ ឈានចូលថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១លោកស្រី សុខ លាប ដែលជាម្ចាស់រថយន្តដឹកផ្លែឈើក្រឡាប់ផ្ងារជើងនេះបានឲ្យដឹងថា គាត់បានដឹកផ្លែឈើចេញពីភូមិសាស្ត្រនៃទឹកដីឡែម យកមកលក់នៅក្នុងផ្សារសាមគ្គីនៃទីក្រុងសៀមរាប ខេត្តសៀមរាប ដូចសព្វមួយដង លុះមកដល់ចំណុចស្នាក់ការគយចល័តរបស់លោក ឈួន សោភា ត្រូវបានគយចល័តតំបន់ ៥ ឆែកមើលម្ដងរួចមកហើយ ។ហើយគាត់ក៏បានឲ្យធ្វើដំណើរបន្តមកតែត្រូវបានលោក ឈួន សោភា និងមន្ត្រីប៉ូលិសជាច្រើនរូបមានឡានពី ២ ទៅ ៣ គ្រឿងដេញពួកគាត់ពីទឹកដី ខេត្តបន្ទាយមានជ័យ រហូតមកដល់កន្លែងកើតហេតុនៅក្នុងទឹកដី ស្រុកពួក ខេត្តសៀមរាប ។ពេលដល់ចំណុចផ្លូវស្រមោច ក៏បានបើកទ្វារឡានឱ្យឆែកមើលម្ដងទៀត ប៉ុន្តែលោកគយមិនព្រមនៅតែបញ្ជាឱ្យគាត់បើកឡានត្រឡប់ទៅស្នាក់ការគយលោក ឈួន សោភា នៅទឹកថ្លាដដែល លុះមកដល់តាមផ្លូវគាត់ក៏បានឈប់ឱ្យឆែកមើលម្ដងទៀត ប៉ុន្តែការឆែកមើលនោះមិនមានអ្វីប្លែកនោះទេគឺមានតែផ្លែឈើដដែល ។លោកស្រី សុខ លាប បានបន្តទៀតថា ដោយមានការភ័យខ្លាចព្រោះកន្លែងគយទឹកថ្លារបស់លោក ឈួន សោភា នេះធ្លាប់បានធ្វើស៊ីគាត់ម្ដងរួចមកហើយ ដោយចាប់ឡានរបស់គាត់ក្រោមរូបភាពដូចយប់ហ្នឹងអញ្ចឹង ឲ្យតែចូលទៅដល់កន្លែងលោកឈួន សោភា ប្រៀបបានដូចជាចូលក្នុងមាត់ខ្លាអញ្ចឹង ព្រោះកាលនោះលោកគយ ឈួន សោភា ជំរិតទារលុយគាត់ប្រាំពាន់ដុល្លារជាថ្នូរដោះលែងទាំងឡានទាំងផ្លែឈើនិងឱ្យមកវិញ ដោយមានការភ័យខ្លាចដូចលើកមុនទៀតទើបគាត់ខំបើកឡានចូលមកក្នុងទឹកដី ខេត្តសៀមរាប តែលុះមកដល់ស្រុកពួកស្រាប់តែមានកម្លាំងគយចល័តប្រចាំនៅស្រុកពួកដាក់ឡានទទឹងផ្លូវជាច្រើនគ្រឿងហើយឡានក្រុមលោក ឈួន សោភា ក៏បានកៀ ខោកឡានដឹកផ្លែឈើរបស់លោកស្រីទម្លាក់ផ្លូវតែម្ដង ក្រោយមកលោកស្រីក៏បានរត់តាមឡានក្រុមគយដែលគៀ ឡានលោកស្រីទម្លាក់ផ្លូវនោះដែលបើកចូលទៅក្នុងស្នាក់ការរបស់គយចល័តស្រុកពួក តែមិនបានសម្រេចក្នុងការតវ៉ានោះទេ ព្រោះត្រូវមន្ត្រីគយនៅស្រុកពួកហាមមិនឱ្យជេរប្រមាថ និងមិនអនុញ្ញាត ឲ្យលោកស្រី ចូល ឡើយ ក្រោយមករថយន្តគយចល័តតំបន់ ៥ បើករំដោះគ្នាទៅម្ដងមួយៗបាត់អស់ទៅ ។លោកស្រី សុខ លាភ ដែលជាម្ចាស់រថយន្តដឹកផ្លែឈើបានក្រឡាប់ផ្ងារជើង ដោយសារក្រុមមន្ត្រីគយចល័តតំបន់ របស់លោក ឈួន សោភា ដេញប្រផាប់ចាប់ប្រភីងយកឡានជាច្រើនគ្រឿងពាំងមុខនិងកៀ ខោកឲ្យក្រឡាប់ផ្ងារជើងតែម្ដង បណ្ដាលឱ្យខូចខាតដែលមានទំហំគិតជាទឹកប្រាក់ជាង ២០ លានរៀល ហើយនៅមិនទាន់គិតអំពីការខូចខាតចំពោះរថយន្តនោះនៅឡើយទេ ចំពោះស្លាកលេខឡានគយចល័តតំបន់ ៥ ដែលគៀរឡានគាត់ទម្លាក់ផ្លូវនោះគឺគាត់បានថតបានទាំងឃ្លីបវីដេអូទៀតផង ។ 66 ចែករំលែក