នៅថ្ងៃទី២១ សីហា ២០២១ សមត្ថកិច្ចកងរាជ អាវុធហត្ថ ស្រុកទឹកផុស បានប្រដេញស្ទាក់ ចាប់បានរថយន្តដឹកឈើប្រណិត មួយគ្រឿង និងមនុស្ស ២ នាក់ នៅពេលក្រុមជនល្មើស បើកកៀររថយន្តសមត្ថកិច្ច បណ្ដាលឱ្យធ្លាក់ផ្លូវ ហើយត្រូវសមត្ថកិច្ច ឃាត់ខ្លួនមនុស្ស និងវត្ថុតាងរថយន្ត និងឈើប្រណិត នាំមកទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង
រថយន្តដែលសមត្ថកិច្ច ដេញស្ទាក់បង្ក្រាប ខាងលើនេះ ម៉ាកធុនត្រា ពណ៌ខ្មៅ PP.2AZ.9137 ដឹកឈើប្រណិត ចេញពីភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងឆ្ពោះទៅកាន់ខេត្តកំពង់ស្ពឺ ហើយបានធ្លាក់ផ្លូវ នៅចំណុចខាងមុខ មណ្ឌល សុខភាពឃុំជៀប ទើបឃាត់ចាប់បាន ក្រោយពីជនសង្ស័យបានបើកឡានកៀរ ជាមួយឡានសមត្ថកិច្ច ។
ក្រុមជនល្មើស ខាងលើ បានចេញចូល ដឹកជាច្រើនលើក ច្រើនសារមកហើយ មិនដែលសមត្ថកិច្ចណាមួយ ឃាត់ចាប់បាមនោះឡើយ ទើបតែពេលនេះ ជាប់អន្ទាក់សមត្ថកិច្ច កងរាជអាវុហត្ថ ។
ជនសង្ស័យទាំង ២ នាក់ រួមនឹងវត្ថុតាងរថយន្ត និងឈើ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ បញ្ជូនមកទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ដើម្បីសាកសួរ និងកសាងឯកសារ បញ្ជូនទៅ ស្ថាប័នជំនាញព្រៃឈើ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕
មហាជនសង្ឃឹមថា អ្នកបង្ករនិងត្រូវទទួលទោសតាមច្បាប់ដោយគ្មានកិច្ចអន្តរាគមន៍ខាងណានោះឡើយ។