ព័ត៌មានជាតិ ព័ត៌មានរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៤ និង៤៥នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមការបញ្ជាដោយផ្ទាល់ពីឯកឧត្តមតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល.. ចេញផ្សាយបន្ថែម ថ្ងៃទី 8 ខែ Sep ឆ្នាំ 2021 35 ចែករំលែក ព័ត៌មានរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៤ និង៤៥នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមការបញ្ជាដោយផ្ទាល់ពីឯកឧត្តមតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនិងផលិតផលមានដើមកំណើតពីសត្វសហការជាមួយការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ ព្រមទាំងសហការជាមួយ វរ:ព្រំដែន៨០៧នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យចុះស្ទាក់ចាប់រថយន្ត០២គ្រឿង ម៉ាក ISUZU ពណ៍សជាប្រភទរថយន្ត Pickupពាក់ស្លាកលេខThailand បានដឹកសាច់សត្វជ្រូក, ស្លាបមាន់,គ្រឿងក្នុងមាន់ និងប្រហិតចម្រុះចំនួន០៣តោនដឹកចេញពីប្រទេសថៃចូលមកកម្ពុជាតាមច្រកបឹងត្រកួននៃព្រំដែនថៃនិងកម្ពុជាឃាត់នៅចំណុចច្រកព្រំដែនបឹងត្រកួន ភូមិបន្ទាយមានរិទ្ធ ឃុំគោគរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។ក្រុមការងារបានបញ្ជូនវត្ថុតាងនិងបទល្មើសខាងលើនេះទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ 35 ចែករំលែក