ព័ត៌មានជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានប្រមុខរដ្ឋាភិបាលសម្រេចផ្លាស់ប្ដូរប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិជំនួសលោកឧត្តមសេនីយ៍ទោ សៅ ច័ន្ទកុសល្យ ចេញផ្សាយបន្ថែម ថ្ងៃទី 5 ខែ Oct ឆ្នាំ 2021 142 ចែករំលែក {ភ្នំពេញ}÷លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានប្រមុខរដ្ឋាភិបាលសម្រេចផ្លាស់ប្ដូរប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិជំនួសលោកឧត្តមសេនីយ៍ទោ សៅ ច័ន្ទកុសល្យភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែង ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មានសកម្មជនហ្វេសប៊ុកកម្ពុជា ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១។អនុក្រឹត្យនោះសម្ដេ ចតេជោ ហ៊ុន សែន បានផ្លាស់ប្ដូរលោកឧត្តមសេនីយ៍ទោ សៅ ច័ន្ទកុសល្យ ពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ទៅជាអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន ខណៈលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានតែងតាំងជា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ជំនួសវិញ។ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន៖ 142 ចែករំលែក