កំលាំងនគរបាលក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ករណីជិះម៉ូតូដុតផាវបោះលើផ្លូវសាធារណៈ ចាប់ពីចំណុចផ្លូវឃុំជ្រៃបាក់ស្រុករលាប្អៀរ រហូតដល់ចំណុចសួនថ្មី.!
(កំពង់ឆ្នាំង)៖ កម្លាំងអធិការនគរបាលក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពីបទ ជិះម៉ូតូដុតផាវបោះលើផ្លូវ បង្កអោយឭសម្លេងភ្ញាក់ផ្អើល និង ភ័យខ្លាច តាមដងផ្លូវសាធារណះ ចាប់ពីចំណុចផ្លូវឃុំជ្រៃបាក់ស្រុករលាប្អៀរ រហូតដល់ចំណុចសួនថ្មី សម្ដេចចៅហ្វាវ៉ាំង(ស៊ីម៉ាក់) ។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២១និង០០នាទីយប់មិញនេះ ។
ក្រុមក្មេងទំនើងដែលឃាត់ខ្លួនបាននៅ វេលាយប់មិញនេះ មានឈ្មោះដូចខាងក្រោម៖
១.ថា ប៊ុនថន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ.។
២. ម៉ក់ តេងឧត្ដម ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។
៣.ភី សៃហៀង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ។
៤.ម៉ន ប៊ុនថេន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង។
ដកហូតវត្ថុតាង ៖ ផាវប្រភេទគ្រាប់បែក(រូបបាល់) ចំនួន៣៦គ្រាប់ ម៉ូតូចំនួន០២គ្រឿង ដែកកេះចំនួន០២ កាបូបដាក់ផាវចំនួន០១ ។
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង កំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីបន្តនិតិវិធី ៕