ព័ត៌មានជាតិ មហាជនរងចាំអ៊ុតមើល.! តើក្រុមជនសង្ស័យឧកញ៉ា គង់ ចាន់ដេត ម្ចាស់ទីតាំងសង្វៀនមាន់ជល់ដ៏ធំនៅស្រុកទន្លេបាទី (ជាមេខ្លោង )និងជាអ្នកឈរបញ្ជាផ្ទាល់អោយកូនចៅរបស់ខ្លួន ប្រដាប់ដោយអាវុធ(ដំបងឈេី កាំបិទ) គ្រប់ដៃ បង្កហិង្សាដោយចេតនា) មកលើអ្នកសារព័ត៌មាន តើពិតជាអាចរួចផុតពីសំណាញ់ច្បាប់មែនឬ.? ចេញផ្សាយបន្ថែម ថ្ងៃទី 24 ខែ Oct ឆ្នាំ 2021 118 ចែករំលែក (ខេត្តតាកែវ)% គេរំពឹងទុកថាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ពិតជាអាចបំបែកសំណុំរឿង ជនសង្ស័យឧកញ៉ា គង់ ចាន់ដេត ម្ចាស់ទីតាំងសង្វៀនមាន់ជល់ដ៏ធំនៅស្រុកទន្លេបាទី (ជាមេខ្លោង) និងជាអ្នកឈរបញ្ជាផ្ទាល់អោយកូនចៅរបស់ខ្លួន ប្រដាប់ដោយអាវុធ(ដំបងឈេី កាំបិទ) គ្រប់ដៃ បង្កហិង្សាដោយចេតនា) ព្រមទាំងប្លន់យកលុយ៧៥០ដុល្លា.ចិញ្ជៀនមាស១វង្ស និងទូរសព្ទ ចំនួន៤គ្រឿង របស់អ្នកសារព័ត៌មាន។ខណៈសេចក្ដីរាយការណ៍មកថាអភិបាល នៃគណៈអភិបាល ខេត្តតាកែវ ឯកឧត្តម អ៊ួច ភា ជំរុញឲ្យអ្នកសារព័ត៌មានចំនួន០៥ ដាក់ពាក្យបណ្ដឹងទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តតាកែវ និងគ្រប់ស្ថាប័នមានសមត្ថកិច្ច ពាក់ព័ន្ធ។ប្រជាពលរដ្ឋក្នុងចំណោមមហាជនជាច្រើនដាក់ប៉ុន្មានសំណួ លោកចាងហ្វាង ចាន់ ធី ឆ្លើយមិនរួច កប់យោបល់និងថ្លៃ.???ឈ្មោះគង់ ចាន់ដេត ល្បីខ្លាំងមានងារជាឧកញ៉ា និងជាម្ចាស់សង្វៀនប្រជល់មាន់ និងបាញអាប៉ោងដ៏ធំនៅក្នុងស្រុកបាទី គាត់សំអាងថាខ្លួនជាឧកញ៉ា មានអំណាច និងជាអ្នកមានលុយ មានទ្រព្យសម្បត្តិ ចង់វ៉ៃអ្នកណាក៏បាន.! ដើវ៉ៃៗ វ៉ៃបង់លុយៗ អញ្ចឹងមែនឬ.?នេះបើយោងមិតិការរិះគន់របស់មហាជន ក្រោយពីកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទី រួមកម្លាំងបញ្ជាការឯកភាពស្រុកផងដែរចុះបង្ក្រាបលើដាន(បង្ក្រាបខ្យល់) សង្វៀនជល់មាន់ដ៏ធំនៅក្នុងភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។យោងសេចក្តីបំភ្លឺព័ត៌មានៈ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមជម្រាបជូនសាធារណៈ ដែលនិយមតាមដានព័ត៌មានលើបណ្តាញសង្គម Facebook អំពីករណីអំពើហិង្សារវាងក្រុមអ្នកជល់មាន់ជាមួយក្រុមអ្នកសារព័ត៌មាន នៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ចុះផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ។ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៣០នាទី មានករណីហិង្សាមួយកើតឡើងនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ ជាក្រុមដែលទៅលួចលាក់ជល់មាន់នៅចំណុចព្រៃខាងលិចភូមិត្បែង ឆ្ងាយពីទីប្រជុំជន ដែលនៅជាប់ព្រំប្រទល់ជាមួយភូមិជន្លង់ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ករណីខាងលើ បណ្តាលឱ្យរងរបួសជនរងគ្រោះជាអ្នកកាសែតចំនួន ០២នាក់រួមមាន ទី១ឈ្មោះ សិត ឡូត ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលនៅភូមិខ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរជាចាងហ្វាងគេហទំព័រ តេជោ សន្តិភាព រងរបួសស្រាល បាត់បង់ទ្រព្យសម្បត្តិរួមមាន ទូរ័ព្ទ០៤គ្រឿង ចិញ្ចៀនមាស០១វង់ ទម្ងន់០៥ជី ប្រាក់ដុល្លារ៧៥៨ដុល្លារ ប្រាក់រៀលចំនួន ២៥ម៉ឺនរៀល និងទី២ឈ្មោះ សោម រ៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រងរបួសស្រាល មុខរបរអ្នកសារព័ត៌មាន រស្មីស្ទឹងត្រង់ បាត់បង់ទ្រព្យសម្បត្តិរួមមាន ទូរស័ព្ទដៃ០២គ្រឿង និងខ្សែកប្រាក់ ០១ខ្សែរ។បើតាមការបញ្ជាក់របស់សមត្ថកិច្ច ថាក្រោយពីទទួលបានព័ត៌មានអំពីករណីលួចលាក់ប្រមូលផ្តុំជល់មាន់នៅទីតាំងខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី រួមជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំដោយលោកអភិបាលស្រុកបាទី ចុះធ្វើការបង្ក្រាបភ្លាមៗ លុះនៅវេលាម៉ោង ១៧ និង៣០នាទី ទើបអធិការដ្ឋាននគរបាលស្រុកបាទី បានទទួលពាក្យបណ្តឹងពីជនរងគ្រោះទាំងពីរនាក់ខាងលើ។បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿង និងបន្តស្រាវជ្រាវ កំណត់មុខសញ្ញាជនល្មើស ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។ក្នុងរយៈពេលដែលកម្លាំងសមត្ថកិច្ចកំពុងមមាញឹកក្នុងយុទ្ធនាការដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ មិនត្រឹមតែក្នុងមូលដ្ឋានស្រុកបាទីនោះទេ ពោលគឺទូទាំងខេត្តតាកែវ ក្រុមអ្នកដែលញៀននឹងល្បែងស៊ីសងជល់មាន់ បានប្រមូលគ្នាលួចលាក់ណាត់ភ្នាល់គ្នាបញ្ជល់មាន់ នៅតាមទីកន្លែងដាច់ស្រយាល ឆ្ងាយពីទីប្រជុំជន ដែលមានភូមិសាស្ត្រងាយស្រួលរត់គេចពេលដែលសមត្ថកិច្ចកិច្ចចុះបង្ក្រាបម្តងៗ។ ជាក់ស្តែងនៅទីតាំងខាងលើជាដើម គឺនៅកណ្តាលព្រៃ ផ្លូវចូលក៏ស្ងាត់មានចម្ងាយឆ្ងាយពីទីប្រជុំជនភូមិត្បែង ដែលជាតំបន់នៅជិតព្រំប្រទល់រវាងស្រុកបាទី ខេត្តតាកែវ ជាមួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលនៅពេលសមត្ថកិច្ចចុះបង្ក្រាប ក្រុមអ្នកជល់មាន់ទាំងនោះដឹងខ្លួនមុន គេចខ្លួនអស់ពីកន្លែងជល់ ហើយការលួចលាក់ណាត់គ្នាជល់មាន់នេះទៀតសោត គឺតែងចល័តពីកន្លែងមួយទៅកន្លែងមួយ មិនមានទីតាំងឬសង្វៀនច្បាស់លាស់ គ្មានអ្នកគ្រប់គ្រងពិតប្រាកដ ធ្វើឱ្យសមត្ថកិច្ចពិបាកក្នុងការកំណត់មុខសញ្ញា និងពិបាកពេលចុះបង្ក្រាប មួយវិញទៀតកម្លាំងជំនាញសង្កេតឃើញថា នៅរាល់ពេលមានការណាត់គ្នាជល់ ក្រុមនេះ គឺមានអ្នកចាំមើលនៅតាមផ្លូវចូលទៅកន្លែងជល់តែម្តងដើម្បីផ្តល់ដំណឹងទៅអ្នកកំពុងភ្នាល់គ្នាខាងក្នុងឱ្យរត់គេចខ្លួនបានទាន់ពេលវេលា។ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមថ្លែងអំណរគុណ ចំពោះគេហទំព័រសារព័ត៌មាន អនឡាញនានា ក៏ដូចជាអ្នកលេងបណ្តាញសង្គមFacebook ដែលតែងតែសហការផ្តល់ព័ត៌មានមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ (តាមរយៈ messenger , Comment) នៅលើទំព័រ Facebook page និងតាមរយៈលេខទូរស័ព្ទប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង(០៩៧ ៧៧៨ ០០០៥)របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលជាហេតុធ្វើឱ្យសមត្ថកិច្ចជំនាញមានចំណាត់ការស្រាវជ្រាវបង្ការ បង្ក្រាប ព្រមទាំងដោះស្រាយសំណូមពរផ្សេងៗជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងរង់ចាំទទួលការបំភ្លឺជូនជានិច្ចចំពោះបញ្ហាអវិជ្ជមានទាំងនេះជូនបណ្តាសារព័ត៌មាន បងប្អូនប្រជាពលរដ្ឋទូទៅ និងទទួលយកនូវការរិះគន់ ក្នុងន័យស្ថាបនាដើម្បីចូលរួមបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជាតិ ៕ មានរហូត… 118 ចែករំលែក