ព័ត៌មានជាតិ ចប់បាត់ដឹងអស់! ចៅសង្កាត់តាខ្មៅរួមជាមួយកូនប្រុសស្រី២នាក់និងស្មៀនសង្កាត់ត្រូវបានគេប្ដឹងទៅ ACU ករណីឃុបឃិតគ្នាលួចធ្វើសៀវភៅស្នាក់នៅឲ្យជនជាតិវៀតណាម៤គ្រួសារ ពុំមានអត្តសញ្ញាណច្បាស់លាស់!! ចេញផ្សាយបន្ថែម ថ្ងៃទី 5 ខែ Nov ឆ្នាំ 2021 177 ចែករំលែក (កណ្តាល)៖ក្រដាសមិនអាចខ្ចប់ភ្លើងបានទេ!! ដំរីងាប់មិនអាចយកចង្អេបាំងបាន!!@បែកធ្លាយរឿងលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅរួមជាមួយកូនប្រុសស្រីចំនួន២នាក់និងលោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ត្រូវបានគេដាក់ពាក្យបណ្ដឹងទៅប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ករណីឃុបឃិតគ្នាលួចធ្វើសៀវភៅស្នាក់នៅឲ្យជនជាតិវៀតណាម៤គ្រួសារដែលពុំមានអត្តសញ្ញាណច្បាស់លាស់។ហើយករណីនេះក៏ត្រូវបានឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយចេញលិខិតឲ្យលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ បំភ្លឺករណីលើកឡើងពីភាពមិនប្រក្រតីពាក់ព័ន្ធនឹងការធ្វើសៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋដែលមិនមានអត្តសញ្ញាណច្បាស់លាស់ចំនួន០៤គ្រួសារផងដែរ។នេះបើយោងតាមលិខិតលេខ២៤៥/២១ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ដែលបណ្ដាញព័ត៌មាន R B K ទើបទទួលបាននៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ប្រភពបានបញ្ជាក់ថា នៅក្នុងខ្លឹមសារលិខិត គេសង្កេតឃើញថា ឯកឧត្ដមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានជម្រាបឲ្យលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយបានទទួលនិងពិនិត្យលើពាក្យបណ្ដឹងដែលបានលើកឡើងថាលោកចៅសង្កាត់បានឃុបឃិតគ្នាជាមួយឈ្មោះ ជៀម សំរិតធី មន្ត្រីនគរបាលផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ, ឈ្មោះ សុខ សុផា ស្មៀនសង្កាត់ និងឈ្មោះ ជៀម សំរិត សោភា ជំនួយការចៅសង្កាត់រៀបចំឯកសារសៀវភៅស្នាក់នៅឲ្យជនជាតិវៀតណាមចំនួន០៤គ្រួសារដែលគ្មានទីលំនៅពិតប្រាកដក្នុងសង្កាត់តាខ្មៅរួមមានមេគ្រួសារឈ្មោះ កែវ វិចិត្រ, ឈ្មោះ សេង យូហេង, ឈ្មោះ ហួយ ភឿ និងឈ្មោះ សុខ ចាន់ធី ដោយលោកជាអ្នកចុះហត្ថលេខាលើសំបុត្រកំណើតដែលឈ្មោះ ជៀម សំរិតសោភា អ្នកសរសេរនិងឈ្មោះ ជៀម សំរិតធី ជាអ្នកសរសេរសៀវភៅស្នាក់នៅ(ក២)។ជុំវិញករណីនេះ ឯកឧត្តមទេសរដ្ឋរដ្ឋមន្ត្រី ស្នើឲ្យលោកចៅសង្កាត់តាខ្មៅបំភ្លឺនិងផ្ដល់ឯកសារពាក់ព័ន្ធទៅអង្គភាពប្រឆាំងអំពើពុករលួយឲ្យបានទាន់ពេល ហើយការបំភ្លឺរបស់លោកចៅសង្កាត់គឺជាមូលដ្ឋានសម្រាប់អង្គភាពប្រឆាំងអំពើពុករលួយពិចារណាត្រូវសម្រេចបញ្ចប់នីតិវិធីត្រូវបន្តលើពាក្យប្ដឹងនេះ៕សូមអានខ្លឹមសារទាំងស្រុងនៃលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយដូចខាងក្រោម៖ 177 ចែករំលែក