មានការរិះគន់ ការបង្ក្រាប(អាប៊ុល)ឈូសឆាយដីព្រៃ ហាក់បីដូចជា មិនចង់ហ៊ានចាត់ការតាមផ្លូវច្បាប់!ការឈួសឆាយទន្ទ្រានដីព្រៃរបស់រដ្ឋនៅភូមិអាចេជ កំពង់ចាម ស្រុកសំបូរ
{ខេត្តក្រចេះ }÷ រហូតមកដល់ថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២១នេះ កម្លាំងជំនាញរដ្ឋបាលព្រៃឈើដែលមាន លោក ប៊ូយ រតនា ប្រធានផ្នែកទទួលប៉ែកខាងលិចទន្លេ និង មន្ត្រីយោធា២នាក់(ដែលបានសហកាណ៍ ចុះបង្ក្រាប)ទីកន្លែងបង្ក្រាបគ្រឿងចក្រ អាប៊ុល ឈូសឆាយដីព្រៃខុសច្បាប់ នៅចំណុចត្រពាំងខ្ទុម ជាប់ នឹង ចំណុច វាលវែង ផ្លូវ៣៤ ភូមិអាចេជ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ហាក់បីដូចយឺតយ៉ាវ ក្នុង ការចាត់ការ រឹបអូសយក គ្រឿងចក្រ (អាប៊ុល) ដែលបង្ក្រាប យកយកចេញពីកន្លែងបង្ក្រាប យកទៅរក្សាទុក និងកសាងសំណុំរឿងបញ្ជូនចាត់ការតាមផ្លូវច្បាប់។
មានសេចក្តីរាយការណ៍មកថា ម្ចាស់គ្រឿងចក្រ(អាប៊ុល)មាន ឈ្មោះ ហៅ( តា ហាំង) ដែលមកប្រចាំការ សម្រាប់គេជួលឲ្យឈូសឆាយដីព្រៃខុសច្បាប់នៅចំណុចភូមិឃុំខាងលើជាយូរឆ្នាំមកហើយ។
ចំណែកម្ចាស់ដីដែល ប្រភព បានផ្ដល់មកឲ្យដឹងថា÷ ឈ្មោះ( ណៃ )ជើងខ្លាំងខាងរៀបដីព្រៃនៅតំបន់ខាងលើនេះ កន្លែងស្នាក់នៅរស់នៅភូមិអាចេជ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
ប្រភព ដដែលបានបញ្ជាក់ឲ្យដឹងថា មេភូមិអាជេន ដែលមានឈ្មោះ លោក សួង ហម និង
មេឃុំ កំពង់ចាម មាន ឈ្មោះ ឈិត ណន
និងមន្ត្រីអាជ្ញាធរមួយចំនួនទៀតនៅទីនោះ ត្រូវបានគេដាក់ការសង្ស័យថា ពួកគាត់ បានលាភសក្ការៈ ពីអ្នកទាំងអស់នោះហើយ បានបណ្ដោយឲ្យ គ្រឿងចក្រ ចូលឈូសឆាយ ដី ព្រៃរបស់រដ្ឋ ស្ទើរតែគ្មានសល់.។
ប្រភពបានទម្លាយទៀតថា ឈ្មោះ (ណៃ) បានតាំងខ្លួនជាម្ចាស់ដី កាន់កាប់ដីដើម្បីឈូសឆាយ លក់ឱ្យឈ្មួញ ក្នុង មួយហិកតាបានប្រាក់ចំនួនចាប់ពី ពីពាន់ដូល្លារ ទៅ បួនពាន់ដុល្លារ(2000$&4000$ ក្នុងមួយហិចតា)ហើយគម្រោងដែលគេឈូសឆាយជាច្រើនហិកតា នៅតំបន់ព្រៃហាមឃាត់នោះ។
បើតាមប្រភពពីពលរដ្ឋថា ដីព្រៃសម្រាប់ទីទួលសុវត្ថិភាព .. ពេលដែលមានទឹកជំនន់មកម្តងៗត្រូវចល័តប្រជាពលរដ្ឋឱ្យនៅទីទួលនោះ និងដីបម្រុងទុក សម្រាប់កប់សព….។
គេបានសង្កេតឃើញថា កន្លងមកបើពលរដ្ឋឈូសឆាយដីក្បាលស្រែ ឬដីលំនៅដ្ឋានបន្តិចបន្តួច គឺជំនាញចាប់ ប្រជាពលរដ្ឋទាំងអស់នោះ កសាងសំណុំរឿងបញ្ជូនចាត់ការតាមផ្លូវច្បាប់ទៅតុលាការ។
ហើយគេរង់ចាំមើលថា តើករណី លោក (ណៃ)ជួលគ្រឿងចក្រ(អាប៊ុល) មកឈូសឆាយដីព្រៃទាំងអស់នេះ ហេីយជំនាញបានបង្ក្រាប តេីហ៊ានកសាងសំណុំរឿងបញ្ជូនទៅតុលាការដែរឬទេ????។
សូមបញ្ជាក់ផងដែរថា ករណីការបង្ក្រាបគ្រឿងចក្រអាបុលនេះ គឺ បង្ក្រាបកាលពីថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំ២០២១ ដោយមន្ត្រីយោធានិងរដ្ឋបាលព្រៃឈើ។ ក្រោយមកអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងទទួលដំណឹង ហើយបានទៅដល់កន្លែងឈូសឆាយនោះដោយផ្ទាល់។
ប្រភពពីពលរដ្ឋដែលរស់នៅក្នុងឃុំកំពង់ចាមតែងពោលពាក្យត្អូងត្អែប្រាប់អ្នកសារព័ត៌មានថា កន្លងមក បើពួកគាត់គ្មានប្រាក់រត់ការចំណាយឲ្យជំនាញពាក់ព័ន្ធនោះទេ ពួកគាត់ក៏មិនអាចជួលគ្រឿងចក្រ ឲ្យឈូសឆាយដើម្បីធ្វើស្រែ នឹងធ្វើផ្ទះរស់នៅបានដែរ ឲ្យតែហ៊ានធ្វើ គឺមានមានមន្ត្រីជំនាញចាប់តែម្ដង។
ក្នុងករណីដែលលើកឡើងថា មានការយឺតយ៉ាវក្នុងការរឹបអូសគ្រឿងចក្រ(អាប៊ុល)យកទៅរក្សាទុកនេះ គឺ លោក ប៊ូយ រតនា ប្រធានផ្នែកព្រៃឈើទទួលប៉ែកខាងលិចទន្លេមលោក បានបញ្ជាក់តាមទូរស័ព្ទ ឱ្យ អង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងដឹងថា ករណីនេះ គឺ មកពី(អាប៊ុល)នោះវាខូចដោយបែកទុយោទឹក…។
ហើយលោកបានបន្តទៀតថា ព្រៃដែលក្រុមឈ្មួញឈូសឆាយខាងលើនេះគឺជាព្រៃពាក់កណ្ដាលស្រោង គឺ ព្រៃ មានដើម ,៊កកោះ,ដើមធ្នុង. ដើមសុក្រំ. ដើមខ្វាវ….។ល។
ហើយលោកបានបញ្ចប់ទៀតថាលោកនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការឲ្យចាត់ការតាមផ្លូវច្បាប់ ហើយ លោក នឹងស្រាវជ្រាវសហការជាមួយអាជ្ញាធរឃុំ ស្រុក រកម្ចាស់ដែលតាំងខ្លួនថាជាដីរបស់ខ្លួនហ៊ានជួលគ្រឿងចក្រមកឈូសឆាយដើម្បីបន្តចាត់ការតាមផ្លូវច្បាប់បន្ថែមទៀត។
ហើយលោកនៅតែបន្តទៀតថា ដីទាំងអស់នោះគឺជាដីព្រៃពាក់កណ្ដាលស្រោងដីរបស់ក្រុមហ៊ុន(ស៊ីង បាយ អូ ថេក)។
ក្នុងករណីនេះអង្គភាពយើងមិនអាចសុំការបំភ្លឺពីលោកមេភូមិ សួង ហម បានទេ ដោយទៅផ្ទះលោកលោកមិននៅ ចំណែកតាមទូរសព្ទខលមិនចូល។
ចំណែកបុគ្គលឈ្មោះ(ណៃ)ដែលរស់នៅភូមិអាចេជ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលប្រភពទម្លាយថានជាម្ចាស់ដីដែលជួល ឲ្យគ្រឿងចក្រ(អាប៊ុល)ទៅឈូសឆាយនោះអង្គភាពយើងមិនអាចទាក់ទងបានទេ។
ចំណែកម្ចាស់គ្រឿងចក្រឈ្មោះថា(តាំហាំង)បានឲ្យអង្គភាពយើងដឹងតាមទូរស័ព្ទថា គាត់ទៅឈូសឆាយនោះគឺស៊ីឈ្នួលឈូសឆាយឲ្យគេទេ គ្មានភាគហ៊ុនជាមួយម្ចាស់ដីឡើយ។
អង្គភាពយើងចុះផ្សាយក្នុងគោលបំណងរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ និងចូលរួមចំណែកកិច្ចការងារសង្គមជាមួយរាជរដ្ឋាភិបាល។
ផ្សព្វផ្សាយជូនដំណឹងទៅថ្នាក់ដឹកនាំបំបាត់អំពើពុករលួយ រាយការណ៍ពីសកម្មភាពមន្ត្រីអសកម្មក្នុងការងារតាមមូលដ្ឋាន។
ក្នុងករណីខាងលើនេះបើសិនបុគ្គលជំនាញពាក់ព័ន្ធណាមួយ ប្រតិកម្ម ឬចង់ឆ្លើយបំភ្លឺសូមទាក់ទងតាមលេខទូរស័ព្ទខាងលើ រៀងរាល់ម៉ោងធ្វើការ ស្ដីពីរបប ច្បាប់នៃសារព័ត៌មានកម្ពុជា៕ព័ត៌មានមួយនេះយើងនឹង update នៅពេលក្រោយបន្តទៀត….