ព័ត៌មានជាតិ ឃាត់ខ្លួនមនុស្សបានចំនួន៧នាក់ ករណីឈូសឆាយ ទន្ទ្រានព្រៃលិចទឹកក្នុងតំបន់បី… ចេញផ្សាយបន្ថែម ថ្ងៃទី 30 ខែ Nov ឆ្នាំ 2021 109 ចែករំលែក {ខេត្តបាត់ដំបងឋ}÷ឯកឧត្តម ប៉ែន សុផល រដ្ឋ លេខាធិការ ក្រសួង រៀប ចំដែនដី នគរូបនីយកម្ម និង សំណង់ ជាប្រធានប្រតិភូអន្តរក្រសួង ព្រមទាំងគណៈប្រតិភូ អមដំណើរ មានឯកឧត្តម សុខ លូ អភិបាល នៃ គណៈអភិបាលខេត្ត បាត់ដំបង ឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង ថ្នាក់ ដឹកនាំ មន្ទីរ អង្គភាព កម្លាំង ប្រដាប់ អាវុធទាំងបីប្រភេទ បាន អញ្ជើញចុះពិនិត្យផ្ទាល់ ទីតាំងដែល កំពុង រងការឈូសឆាយ កាប់បំផ្លាញ និងកាន់កាប់ដីព្រៃលិចទឹក ក្នុង តំបន់ ៣ ជាតំបន់ហាមឃាត់នៅចំណុច អូរកំបុត ភូមិ គងទុំ ឃុំពាមឯក ស្រុក ឯក ភ្នំ ខេត្ត បាត់ដំបង ។ការចុះពិនិត្យផ្ទាល់ ទៅលើទីតាំងដែល កំពុងរងការឈូសឆាយ កាប់បំផ្លាញ និងកាន់កាប់ដីព្រៃលិចទឹកក្នុង តំបន់ ៣ ជាតំបន់ ហាមឃាត់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ឯកឧត្តមបាន ចូលរួមក្នុងកិច្ចប្រជុំបន្ទាន់ ស្តីពីវិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ នូវការកាប់ព្រៃលិចទឹក និងការទន្រ្ទានដីបឹងទន្លេសាប ក្រោមការដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈប្រព័ន្ធបញ្ជូលសម្លេង និងរូបភាព Zoom កាលពីពេលថ្មីៗនេះ។ហើយចំពោះទីតាំងខាងលើនេះដែរ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តបាត់ដំបងសហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឯកភ្នំ និងកម្លាំងជំនាញជលផលស្រុកឯកភ្នំ បានចុះធ្វើការបង្ក្រាបនិងឃាត់ខ្លួនមនុស្សពាក់ព័ន្ធចំនួន០៧នាក់ ក្នុងបទល្មើសជាក់ស្តែង នៅលើផែនដីទំហំ ៥០ ហិកតា ព្រមទាំងដកហូតបានវត្ថុតាងល្មើសមាន!-ត្រាត់ទ័រ ចំនួន០១គ្រឿង-គោយន្ត ចំនួន០១គ្រឿង-ការណូតស្មាច់មានម៉ាស៊ីនចំនួន០២គ្រឿង-ម៉ាស៊ីនការណូត ចំនួន០១គ្រឿងផងដែរ។ហើយក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើបច្ចុប្បន្នក៏ត្រូវបានមន្ត្រីជំនាញនៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កំ ពុងតែធ្វើការកសាងសំណុំរឿង ដើម្បីអនុវត្តតាមផ្លូវច្បាប់ ដោយឡែកវត្ថុតាង ត្រូវបានដកហូតរក្សាទុកនៅក្នុងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឯកភ្នំផងដែរ៕ 109 ចែករំលែក