ព័ត៌មានជាតិ ទូកអូសលៀសជាច្រើនគ្រឿង កំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ ក្នុងដែននេសាទឃុំផាត់សណ្ដាយ មហាជនសង្ស័យថាមានការបើកភ្លើងខៀវពីមន្ត្រីជំនាញ… ចេញផ្សាយបន្ថែម ថ្ងៃទី 1 ខែ Dec ឆ្នាំ 2021 61 ចែករំលែក ខេត្តកំពង់ធំ÷ ទូកអូសលៀសប្រមាណ ៣០ ទៅ ៤០ គ្រឿង កំពុងតែធ្វើសកម្មភាព ពេញផ្ទៃទឹក យ៉ាងអាណាធិប្បតេយ្យ នៅបឹងទន្លេសាបចំណុចទ្វារបឹង រហូតដល់ចំណុចបាទាល់ ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមិនខ្វល់ ពីផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ ជីវចំរុះនោះឡើយ ជា ពិសេស កំណើត ត្រីពងកូន ក្នុងដីល្បាប់បាតបឹងទន្លេសាប ចំនែកមន្ត្រីជំនាញមិនអើរពើនោះទេ ដែលធ្វើឲ្យមានមតិមហាជនយល់ច្រឡំថា ជាការត្រូវរ៉ូវគ្នា។ម្ចាស់ទូកអូសលៀសម្នាក់ ក្នុងចំនោមច្រើននាក់បានបង្ហើបប្រាប់ឲ្យដឹងថា ការរកធ្វើមុខរបរអូសលៀសនេះ គឺបានបង់ឲ្យជំនាញក្នុង១ក្បាលទូក(១លានរៀល) គឺរត់ការគ្រប់ជំនាញតែម្ដងហើយការធ្វើនេះគឺ គ្រប់រដូវ មិនថា រដូវបិទ ឬ បើកនោះទេ។ឯម្ចាស់ទូកលៀសខ្លះទៀតក៏មានមតិថា កន្លងមកថ្មីៗនេះ កម្លាំងរដ្ឋបាលជលផលកំពង់ធំ ដឹកនាំដោយលោក ចាយ គង់ម៉េង នាយរង រងខណ្ឌ ទើបតែធ្វើការបង្រ្កាបបាន ទូកអូសលៀសជាច្រើនគ្រឿង ហើយពិន័យជាប្រាក់ចាប់ពី ១លាន២០ម៉ឺនរៀល ទៅ ១លាន ៦០ម៉ឺនរៀល ក្នុងទូក ១គ្រឿង ហើយទូកនីមួយៗ ដែលចាប់បាននោះ គេធ្វើកិច្ចសន្យា និងដោះលែងវិញ ឲ្យចេញប្រកបមុខរបរអូសលៀសនេះ ឡើងវិញ ដើម្បីរកលុយមកបង់ប្រាក់ផាកពិន័យខាងលើ តាមការកំណត់ ។ទង្វើទាំងនេះធ្វើឲ្យមហាជនចោទជាចម្ងល់ថា បើអនុវត្តន៍ច្បាប់យ៉ាងនេះមែន សូមសាធារណជន , លោកនាយខណ្ឌ ,ប្រធានមន្ទីរកសិកម្ម , ឯកឩត្ដមអភិបាលខេត្តកំពង់ធំ និងប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក រដ្ឋបាលជលផល កម្ពុជា តើមានច្បាប់ជលផល បែបហ្នឹងទេ ?។ទង្វើហ្នឹងហើយ បានធ្វើឲ្យទូសអូសលៀស ប្រើដោយ ម៉ាស៊ីន បាន និងកំពុងធ្វើសកម្មភាពរាប់សិបគ្រឿង ក្នុងដែនសមត្ថកិច្ចជលផល ខេត្តកំពង់ធំ ដោយមិនខ្វល់ នឹង ផលប៉ះពាល់ ប្រភពធនធានជលផល ឡើយ។ឯលោក យ៉ាន់ វិសាក់ ហៅ (សែ) នាយផ្នែករដ្ឋបាលជលផល ផាត់សណ្តាយ និង លោកចាយ គង់ម៉េង រងខណ្ឌរដ្ឋបាលជលផលកំពង់ធំ ក្រុមអ្នកសារព័ត៌មាន មិនអាច សុំការបំភ្លឺ បានទេ ជុំវិញពាក់ព័ន្ធក្នុងរឿងនេះ ដោយលោកទាំងនោះ មិនទទួល ទូរស័ព្ទ។មហាជនជាទូទៅ បានសំណូមពរទៅដល់ឯកឧត្តមថ្នាក់ជាតិទាំងអស់ មេត្តាបើកការស៊ើប អង្កេតស្រាវជ្រាវ ក្នុងករណីខាងលើនេះឲ្យបានស៊ីជម្រៅផងទាន!។អង្គភាពព័ត៌មានចុះផ្សាយ រិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ ផលិតព័ត៌មានផ្សព្វផ្សាយជូនដំណឹងទៅដល់ថ្នាក់ដឹកនាំឲ្យលោកបានជ្រាប៕ព័ត៌មាននេះនៅមានបន្តទៀត… 61 ចែករំលែក