សម្ដេចតេជោ ហ៊ុន សែន ត្រៀមនឹងចុះពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានទីតាំង ស្តិតនៅឃុំព្រែកស្លែង និងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង..
នេះបើតាមការបញ្ជាក់ឲ្យដឹងពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក្នុងឱកាសដែលឯកឧត្តម ដឹកនាំ ក្រុមការងារចម្រុះចូលរួមកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ សន្តិសុខសុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ដ្រី ប្រតិភូអមនាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី០៦ឆ្នូម្សិលមិញនេះ។
គំរោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បាននិងកំពុងសាងសង់នៅក្នុងទឹកដីខេត្តកណ្តាល និងខេត្តតាកែវ គម្រោងនេះ មានវិសាលភាពលើផ្ទៃដី២.៦០០ហិកតា និងវិនិយោគទឹកប្រាក់ ១.៥០០លានដុល្លារ ដោយក្រុមហ៊ុន OCIC រហូតមកដល់ពេលនេះ សំរេចការសាងសង់បានប្រមាណជាង៣០%ហើយ៕