របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ប្រទះឃើញមនុស្សចាស់ក្មេងបីនាក់ ស្លាប់ក្នុងព្រៃនៅខេត្តមណ្ឌលគិរី, សមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូង ថាជាករណីឃាតកម្ម

46

(មណ្ឌលគិរី)៖ យ៉ាងហោចណាស់មានមនុស្សចាស់ក្មេងចំនួន៣នាក់ ក្នុងគ្រួសារមួយ ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងព្រៃមួយ ស្ថិតនៅចំណុចស្រែម៉ាអ៊ែល ភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចមូលដ្ឋានខេត្តមណ្ឌលគិរី បានដាក់ការសង្ស័យជាបឋមថា ជាករណីឃាតកម្ម ខណៈដែលព័ត៌មានពិតប្រាកដយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយ។

នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញក្មេងប្រុសម្នាក់អាយុ៥ឆ្នាំ នៅមានជីវិតនៅឡើយ ខណៈសមត្ថកិច្ចកំពុងនាំយកមកសង្រ្គោះបន្ទាន់នៅពេទ្យបង្អែកខេត្តមណ្ឌលគិរី រីឯមនុស្សចំនួន២នាក់ទៀត កំពុងបាត់ខ្លួនក្នុងព្រៃ។

លោក សូ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរី បានប្រាប់ ឲ្យដឹងថា រឿងនេះពិតជាបានកើតឡើងពិតមែន ដោយទីតាំងកើតហេតុនោះនៅកណ្តាលព្រៃ ដែលមានចម្ងាយពីទីរួមខេត្តប្រមាណ៣០គីឡូម៉ែត្រ ទោះបីជាយ៉ាងណាក៍ដោយកម្លាំងសមត្ថកិច្ច កំពុងចុះឡោមព័ទ្ធក្នុងព្រៃ ដើម្បីធ្វើការស្រាវជ្រាវរកតម្រុយ និងមុខសញ្ញា។

លោក សូ សុវណ្ណ បានបញ្ជាក់ថា ករណីនេះស្លាប់នេះ បានកើតឡើងតាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.