ព័ត៌មានជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សហការជាមួយមន្ត្រីជំនាញខណ្ឌជលផលខេត្ត បានចុះផ្សព្វផ្សាយអប់រំអំពីវិធានការទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសការនេសាទដោយប្រើឧបករណ៍ឆក់ត្រី ចេញផ្សាយបន្ថែម ថ្ងៃទី 5 ខែ Feb ឆ្នាំ 2022 105 ចែករំលែក កំពង់ឆ្នាំង: អនុវត្តតាមបទបញ្ជាណែនាំដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានដាក់ចេញក្នុងស្មារតីកិច្ចប្រជុំកាលពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០២២ កំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សហការជាមួយមន្ត្រីជំនាញខណ្ឌជលផលខេត្ត បានចុះផ្សព្វផ្សាយអប់រំអំពីវិធានការទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសការនេសាទដោយប្រើឧបករណ៍ឆក់ត្រី និងបានជំរុញឱ្យប្រជាពលរដ្ឋដែលមានក្បាលអាំងស៊ីវិចទ័រឆក់ត្រីគ្រប់ប្រភេទ មានស្មារតីភ្ញាក់រលឹកស្ម័គ្រចិត្តប្រគល់ជូនសមត្ថកិច្ចជំនាញរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ។ គិតត្រឹមថ្ងៃទី០៤ ខែ កុម្ភះ ឆ្នាំ២០២២ នេះមានប្រជាពលរដ្ឋក្នុងស្រុកកំពង់លែងបានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់និងប្រគល់ក្បាលអាំងស៊ីទ័រឆក់ត្រីសរុបចំនួន ៧០ គ្រឿង ក្នុងនោះមានប្រភេទឆក់ក្តៅចំនួន ៦៣ និងប្រភេទឆក់ត្រជាក់ចំនួន ០៧ គ្រឿង ។បច្ចុប្បន្នកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពុងបន្តការកំណត់មុខសញ្ញាដើម្បីធ្វើការផ្សព្វផ្សាយ និងប្រមូលបន្ត ក្នុងស្មារតីលុបបំបាត់អោយខាងតែបាននូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងស្រុកកំពង់លែង ក៍ដូចជាក្នុងខេត្តកំពង់ឆ្នាំង ។ 105 ចែករំលែក