ព័ត៌មានជាតិ ព្រលឹងចុងសក់ចុះត្រាំទឹកប្រឡាយ ដោយរកស៊ីខុសច្បាប់ ពេលសមត្ថកិច្ចបង្ក្រាប .. ចេញផ្សាយបន្ថែម ថ្ងៃទី 8 ខែ Feb ឆ្នាំ 2022 130 ចែករំលែក (ខេត្ត កំពង់ធំ)÷ឈប់បានឈប់ទៅអារបររកស៊ីខុសច្បាប់នេះវាមិនមែនជាស្រួលប៉ុន្មានទេ ពេលដែលជួបសមត្ថកិច្ចចុះបង្ក្រាបម្ដងគឺបែបនេះឯង…តៃកុងឡានដឹកឈើសាំយ៉ុង ម្នាក់រត់ចុះពីលើឡានមកសម្ងំពួនក្នុងទឹកប្រឡាយ មួយយប់ទាល់ភ្លឺដោយសារតែខ្លាច បាត់បង់ជីវិតពីការត្រូវគ្រាប់កាំភ្លើង ពីជនកម្លាំងប្រដាប់អាវុធមួយក្រុម ដេញបាញ់រះពីក្រោយឡាន។ហេតុ ការណ៍ ដែល បង្ក ឲ្យមានការ ភ្ញាក់ ផ្អើល នេះបានកើតឡើងកាលពី រំលោងអាធ្រាត យប់ ថ្ងៃទី ៧ឈានចូលទី៨ខែកុម្ភៈ ឆ្នាំ.២០២២ ដោយ សារ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ រវាងឡានដឹកឈើ និងកម្លាំងរបស់លោកបេន ដែល ត្រូវ បានអួតអាងថា ជាកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ២នាក់ រួមជាមួយនិងកម្លាំងបរិស្ថានម្នាក់ បានបាញ់រះពីក្រោយឡានសាំងយ៉ុងដឹកឈើប្រណីត នៅចំណុចអូរអង្គ ទួលចាក់ក្រញ៉ាញ់ ស្រុកប្រាសាទបល្ល័ង្ក ខេត្ត កំពង់ធំ។ក្រោយពី ហេតុ.មន្រ្តី នគរបាល ប៉ុស្តិ៍ ក្រយា.បានចុះ ស្រាវជ្រាវ ប្រភព កើតហេតុ.និងរឿងរ៉ាវខាងលើ ក្នុង ករណី ឈានទៅដល់ការបាញ់ប្រហារ ពីក្រោយ រថយន្ដ សាំយ៉ុង ដឹកឈើ ដើម្បី ឲ្យដឹងពីរឿងរ៉ាវ និងដំណើរដើមទង ជាមួយ លោក បេន ដែល ត្រូវ បាន លោកបញ្ជាក់ថា កម្លាំង ដែល បានបាញ់ពីក្រោយរថយន្តនោះ គឺជាកម្លាំងផ្ទៃប្រទេស២នាក់ ដែលមានកម្លាំងបរិស្ថានម្នាក់ផងដែរ បានធ្វើ សកម្មភាព បាញ់ រះពីក្រោយរថយន្ត មិនដឹងថាមានចេតនាអ្វី? នោះទេ។ទាក់ទង និងបញ្ហានេះ អ្នកសារព័ត៌មាន យើងពុំទទួលបានព័ត៌មាន ជាក់លាក់ ជាផ្លូវការ ណាមួយនោះឡើយ ដោយអ្នកខ្លះមាននិយាយថា ការបាញ់រះដោយកាំភ្លើងអាការនេះ គឺក្នុងគោលបំណងម្ចាស់ឡាន ដឹកឈើ ភ្លេច សែនព្រេន ជូនអ្នកតាម្ចាស់ទឹកម្ចាស់ដី។ចំណែក ម្ចាស់រថយន្ត ត្រូវ បាន គេដឹងថា.ឈ្មោះ តារី.ជា ឈ្មួញ ជើងខ្លាំង រកស៊ី ដឹក ឈើខុសច្បាប់ ជាយូរមកហើយ និងពុំមានសមត្ថកិច្ចណាម្នាក់ហ៊ាន បង្រ្កាប នោះ ឡើយ ទើបតែពេលនេះ ជួបកម្លាំងពិត បាញ់រះធ្វើឲ្យតៃកុងឡានតារី ដែលជា ឈ្មួញ ឈើ បាក់ស្បាតចតឡានចោលរត់ទៅពួនក្នុងប្រឡាយទឹកមួយយប់ទាល់ភ្លឹ តែទោះជាយ៉ាងនោះ មានអាវុធ ក៏មិនអាចបាញ់រះ និងប្រើប្រាស់ដោយគ្មានការអនុញ្ញាតិឡើង៕ដោយ ប៊ុន រដ្ឋា 130 ចែករំលែក