ប្រជាពលរដ្ឋជាច្រើនគ្រួសារជនជាតិដើមភាគតិច(ព្នង) លើកគ្នាមកតវ៉ាចំពោះការឈូសឆាយ សាងសង់ សំណង់រឹងមាំ នៅលើដីកប់សព របស់សហគមន៍របស់ដូនតាពួកគាត់…
(ខេត្តមណ្ឌលគិរី)÷ប្រជាពលរដ្ឋជាច្រើនគ្រួសារជនជាតិដេីម(ព្នង)លើកដៃសំពះសំណូមពរដល់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី មេត្តាជួយសម្រុះសម្រួលដោះស្រាយ បញ្ហាអ្នកមានលុយត្រូវរ៉ូវជាមួយលោក មេឃុំ យកគ្រឿងចក្រឈូសឆាយ សាងសង់ សំណង់រឹងមាំ នៅលើដី សហគមន៍សម្រាប់កប់សព របស់ដូនតារបស់ដូនតាពួកគាត់។
កាលពីព្រឹកវេលាម៉ោង១០ នឹង ៣០នាទី ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រជាពលរដ្ឋបានរៀបរាប់ប្រាប់លោក ចាន់ ថន ភ្នាក់ងារសារព័ត៌មាន អង្គភាព សារព័ត៌មាន(របាយការណ៍ថ្មី)យើងឲ្យដឹងថា
ដើមហេតុ បណ្ដាលមកពី លោកមេឃុំ បានអនុញ្ញាត និង គ្មានការហាមឃាត់ដល់ក្រុមអ្នកមានលុយ បណ្តាលឲ្យក្រុមទាំងនោះ មកឈួសឆាយ ដីព្រៃកប់សព របស់សហគមន៍ជនជាតិដើមភាគតិច(ព្នង ) និងឈូសឆាយផ្លូលដូនតារបស់ពួកគាត់ ចំណុចភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ក្រោយកើតហេតុ បង្កឡើងដោយអ្នកមានលុយយកគ្រឿងចក្រ ទៅឈូសឆាយ នៅ ចំណុចខាងលើ ក៏មានបងប្អូនប្រជាពលរដ្ឋទៅតវ៉ាដើម្បីទាមទាររកយុត្តិធម៌ សុក្រឹត ពិតប្រាកដជូនដល់ដួងវិញ្ញាណក្ខន្ធសព ដែលបានស្លាប់ត្រូវយកទៅកប់ក្នុងដីព្រៃសហគមន៍នៅចំណុចនោះ។
ក្នុងនោះដែរ ក៏ មាន លោកអភិបាល រង ឈ្មោះ យិន សុខឡេងដឹកនាំកម្លាំង ចុះ ទៅចូលរួមសម្របសម្រួលក៏ប៉ុន្តែលទ្ធផលមិនទទួលបានជោគជ័យដោយប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្ត ក្នុងការឈូសឆាយដោយគ្មានការឯកភាព ជំរាប នឹង ប្រាប់ពួកគាត់អោយបានដឹងមុន។
ប្រភពពីបងប្អូនប្រជាពលរដ្ឋបានបន្តទៀតថា ÷ករណីខាងលើនេះចំណែកលោក ពេីប ប៉េមេឃុំ ស្រែព្រះ ហាក់បីដូច ព្រងើយកន្តើយ មិនឆ្លើយតបជាមួយអ្នកសារព័ត៌មាន ហើយក៏មិនឆ្លើយតបជាមួយបងប្អូនប្រជាពលរដ្ឋ គេចវេះក្នុងការដោះស្រាយ។
ប្រជាពលរដ្ឋទាំងអស់គ្នាបានបន្តទៀតថា ពួកគាត់ សូមសំណូមពរ ទៅ ដល់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាល ខេត្តមណ្ឌលគិរី មេត្តាជួយរកយុត្តិធម៌ ជូនពួកគាត់ផង ខណៈដែលពួកគាត់ បានផ្ដិតមេដៃនិងធ្វើលិខិត សុំ ប្ដឹង ក្រុមឈ្មួញអ្នកមានលុយដែលឈូសឆាយបំផ្លាញ ដី សហគមន៍កប់សព និងផ្នូរសព របស់ដូនតាពួកគាត់។
ជាចុងក្រោយ បងប្អូនប្រជាពលរដ្ឋសង្ឃឹមថា÷ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ប្រាកដជា រកយុត្តិធម៌ជូនពួកគាត់បានជាក់ជាមិនខាន។
ក្នុងករណីខាងលើនេះក្រុមការងារអង្គភាពសារព័ត៌មានយើង ព្យាយាមទាក់ទងជាមួយលោកមេឃុំ ដើម្បីឲ្យមានការបកស្រាយឆ្លើយបំភ្លឺដើម្បីយុត្តិធម៌ទាំងសងខាង ក៏ប៉ុន្តែមិនមានលទ្ធផលដោយទូរស័ព្ទមិនចូល។
អង្គភាពយើងចុះផ្សាយទៅតាមអ្វីដែលពលរដ្ឋលើកឡើង។ សារព័ត៌មានគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម។ នាំសារពីថ្នាក់ដឹកនាំជូនដល់ពលរដ្ឋ..នាំសារពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដល់ថ្នាក់ដឹកនាំ។
សារព័ត៌មានចុះផ្សាយក្នុងគោលបំណងរិះគន់ដើម្បីស្ថាបនាមិនមែនមួយបង្កាច់ជាន់បន្លិចបុគ្គលរូបណាម្នាក់ឡើយ។
សារព័ត៌មានស្រាវជ្រាវស៊ើបអង្កេតផលិតព័ត៌មានដើម្បីចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជា រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ និងចូលរួម កសាងអភិវឌ្ឍសង្គមជាតិសេដ្ឋកិច្ចជាតិ។
ក្នុងការចុះផ្សាយខាងលើនេះបើសិនបុគ្គល ឬស្ថាប័នណា ប្រតិកម្ម ចង់បកស្រាយបំភ្លឺសូមទាក់ទងលេខទូរស័ព្ទខាងលើ រៀងរាល់ម៉ោងធ្វើការ ស្ដីពីច្បាប់របបនៃសារព័ត៌មានកម្ពុជា៕ដោយលោក ចាន់ ថន ការីប្រចាំខេត្តមណ្ឌលគិរី…