ព័ត៌មានជាតិ តេីពិតដែរឬទេ??ថា កាប់ឈើក្នុងព្រៃឡង់ខុសច្បាប់អារច្រៀករួច ដឹកចូល ក្រុមហ៊ុន ភី អុិន ធី របស់លោក ឡេង ឫទ្ធី..នៅស្រុករវាងខេត្តព្រះវិហារ. ចេញផ្សាយបន្ថែម ថ្ងៃទី 8 ខែ Mar ឆ្នាំ 2022 73 ចែករំលែក ( ខេត្តព្រះវិហារ)÷ មានការលេីកឡេីងថា ក្រុមហ៊ុន ភី អិន ធី បានប្រើប្រាស់រថយន្តបង្កុង រថយន្តរ៉េវ និងគោយន្តរាប់សិបគ្រឿងដើម្បីដឹកជញ្ជូនឈើចេញពីតំបន់ស្នូលព្រៃឡង់ ស្រុករវៀង ចូលទៅទីតាំងក្រុមហ៊ុនរបស់ខ្លួននោះ???។បេីតាមប្រភពបានឲ្យដឹងទៀតថា ប្រសិនបើគ្មានការបេីកភ្លេងខៀវពីសំណាក់មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺក្រុមហ៊ុន ភី អិន ធី របស់មេឈ្មួញ ឡេង ប្ញទ្ធី មិនអាចកាប់ឈើ អារច្រៀកឈើនៅក្នុងព្រៃឡង់ ហើយដឹកជញ្ជូនចូលទៅទីតាំងក្រុមហ៊ុនយ៉ាងគគ្រឹកគគ្រេងតាមអំពើចិត្តបានឡើយ។ហេតុនេះ អាជ្ញាធរពាក់ព័ន្ធ មិនត្រូវបណ្តែតបណ្តោយតទៅទៀតទេ..! ព្រោះក្រុមហ៊ុន ភី អិន ធី នេះកំពុងបំពាន កាប់ឈើក្នុងតំបន់ស្នូលព្រៃឡង់ ស្រុករវៀង ខេត្តព្រះវិហារ យ៉ាងមហន្តរាយ។ប្រភពពីប្រជាពលរដ្ឋក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន ភី អិន ធី (PNT Co.,Ltd) របស់មេឈ្មួញ ឡេង ប្ញទ្ធី បានដាក់ពង្រាយកម្លាំងកម្មករជាច្រើនក្រុមឲ្យធ្វើសកម្មភាពកាប់ឈើនៅក្នុងតំបន់ស្នូលនៃព្រឡង់ក្នុងស្រុករវៀង យ៉ាងរាលដាលដោយគ្មានញញើតអ្វីទាំងអស់។ប្រភពពីប្រជាសហគមន៍ការពារព្រៃឡង់ ក្នុង ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន ភី អិន ធី បានដាក់កម្លាំងកម្មករជាច្រើនក្រុម ឲ្យចូលកាប់ឈើអារឈើនៅក្នុងតំបន់ស្នូលនៃព្រៃឡង់ជាច្រើនទីតាំង។ ទីតាំងដែលកម្មករក្រុមហ៊ុន ភី អិន ធី កាប់រំលំអារច្រៀកឈើយ៉ាងពេញបន្ទុកនោះ គឺនៅចំណុចបុស្សរាំង. ជ្រាប់. ក្បាលដំរី .ស្រែកណ្តាល. អូរអាចម៍ដែក. ភូមិចាស់. ភ្នំចោត .ប្រាសាទគោល ព្រៃ.ស្រឡៅ .និងចណុចស្រែតាង៉ុត។ ក្រោយពេលកាប់រំលំ និងអារច្រៀករួច ឈើទាំងនោះត្រូវបានក្រុមហ៊ុន ភី អិន ធី ដឹកចូលទៅកាន់ទីតាំងដីសម្បទានរបស់ខ្លួន.. ដើម្បីឲ្យក្លាយជាឈើស្របច្បាប់យ៉ាងរលូន។ចំណែកលោក លោក សុង ច័ន្ធសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានអោយដឹងតាមរទូរស័ព្ទថាលោកមិនទាន់ទទួលបានព័ត៌មានទាក់ទងនឹងសកម្មភាពលួចកាប់ឈើពីសំណាក់ក្រុមហ៊ុនPNTនោះទេតែទោះជាយ៉ាងណាលោក នឹងអោយកម្លាំងឧទ្យានុរក្សរបស់លោកចុះទៅពិនិត្យជាក់ស្តែងនៅទីតាំងខាងលើ។បើសិនមានករណីនេះពិតប្រាកដមែន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរង ខេមរភូមិន និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែល ឯកឧត្តម ទទួលភារកិច្ចនជាប្រធានគណៈកម្មាធិការ ទប់ស្កាត់ និងបង្រ្កាបធនធានធម្មជាតិ គួរដាក់កម្លាំងបេីកកសរស៊ើបអង្កេត ស្រាវជ្រាវ ចាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ទៅលើក្រុមឈ្មួញទុច្ចរិត។ជាពិសេស ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរតែបើកការស៊ើបអង្កេត ចំពោះមន្ត្រីរបស់ខ្លួន ដែលឈរជើង នៅទីតាំងខាងលើ ក្រែងមានការជាប់ពាក់ព័ន្ធ ដូចការលើកឡើងពិតមែន..??។មហាជនជាច្រើនបានដាក់សំណួរសួរថា តេី ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារតេីឯកឧត្តម ដែលបើកការស៊ើបអង្កេត ទៅលើមន្ត្រីគ្រប់ស្ថាប័ន នៅក្នុងខេត្តតើមាន ជាប់ពាក់ព័ន្ធនក្នុងការឧក្រិដ្ឋកម្មកាប់បំផ្លាញព្រៃឈើនេះដែរឬទេ..??។ដើម្បីកាន់តែច្បាស់មានតែឯកឧត្តមទាំងបីរូបខាងលើនេះទេ. ដែលអាចបើកការស៊ើបអង្កេតស្រាវជ្រាវលំអិត ទៅលើករណីឧក្រិដ្ឋកម្មកាប់បំផ្លាញព្រៃឈើ(ព្រៃឡង់)អារច្រៀករួចដឹកចូលក្រុមហ៊ុនក្លាយជាឈើស្របច្បាប់នោះ។អង្គភាពសារព័ត៌មានយើងខ្ញុំផលិតព័ត៌មាន ក្នុងការចុះផ្សាយ យោងទៅលើប្រភព..ដែលទទួលបានខាងលើ។ព័ត៌មានមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌..។អ្នកសារព័ត៌មានគ្រាន់តែជាអ្នកនាំសារពីថ្នាក់ដឹកនាំជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន..។ នាំសារពីទុក្ខលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋានជូនដល់ថ្នាក់ដឹកនាំ។សារព័ត៌មានយើងខ្ញុំចុះផ្សាយក្នុងគោលបំណងរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ..។និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលជារាជរដ្ឋាភិបាលស្របច្បាប់។អ្វីដែលសោកស្ដាយបំផុតអង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពី លោក ឡេង ឬទ្ធី តំណាងក្រុមហ៊ុន.. ខាងលើនេះ បានទេ.. ដោយទូរស័ព្ទមិនចូល។សង្ឃឹមថា ព័ត៌មានខាងលើនេះ មន្ត្រីធំៗ ឯកឧត្តម ទាំង បី រូប ទទួលបានហើយ នឹងបើកការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាប ដើម្បីនបញ្ជាក់ពីស្នាដៃការប្រឹងប្រែងយកចិត្តទុកដាក់ចូលរួមចំណែក ទប់ស្កាត់ ការពារ នូវធនធានធម្មជាតិ។ព្រោះថាកន្លងមកឯកឧត្តមតែងតែដាក់បទបញ្ជាឲ្យមន្ត្រីក្រោមឱវាទចុះបង្ក្រាបចាប់បានរថយន្តនិងសម្ភារៈបំផ្លាញធនធានធម្មជាតិមានស្នាដៃច្រើនណាស់..។ក្នុងការចុះផ្សាយខាងលើ បើបុគ្គលរូបណា ប្រតិកម្ម ពាក់ព័ន្ធក្នុងការចុះផ្សាយ និងឯកឧត្តម មន្ត្រី ស្ថាប័ណ្ណពាក់ព័ន្ធទាំងអស់ ជាពិសេសលោក ឡេង ឬទ្ធី ប្រតិកម្មចង់បកស្រាយបំភ្លឺ បញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន និងស្ថាប័ណ្ណសូមមេត្តាទាក់ទងលេខទូរស័ព្ទ មកអង្គភាពសារព័ត៌មានយើងខ្ញុំ រៀងរាល់ម៉ោងធ្វើការស្ដីពីច្បាប់របបសារព័ត៌មានកម្ពុជា៕ សម្រាប់ព័ត៌មានមួយនេះ អង្គភាពយើងនិងមានការចុះផ្សាយនៅលេខក្រោយ បន្តទៀត… 73 ចែករំលែក