បនល្បែងឈ្មោះ ប៉ាក នៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត បានអោយឆ្មាមការពារវង់ល្បែងស៊ីសងវាយទៅលើអ្នកកាសែតដែលចុះទៅថតរូបនៅទីតាំងបើកល្បែង
ខេត្តកំពត: តាមសេចក្តីរាយការណ៍ពីក្រុមប្រជាពលរដ្ឋថា បនល្បែងស៊ីសងល្មើសច្បាប់របស់លោក ប៉ាក ដែលអាជ្ញាធរ និងសមត្ថកិច្ចក្រុងកំពត ខេត្តកំពត បើកភ្លើងខៀវឲ្យប្រព្រឹតនៅចំណុចអូរតូច ភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត រាប់ខែរាប់ឆ្នាំ ជាយូលង់មកហើយនោះ ពេលនេះត្រូវគេឃើញមានការបើកឆាកប្រយុត្តិជាមួយ អ្នកការសែតក្នុងស្រុកនៃខេត្តកំពត ដែលពួកគេទៅថតរូបភាពទីតាំង មាន់ជល់ លើដី អាប៉ោង យូគី និងល្បែងភ្នាល់ជាច្រើនមុខទៀត នៅចំណុចទីតាំងដ៏កញ្ចាស់មួយនេះ។
យោងតាមសេចក្តីរាយការណ៍ច្បាស់ការថា ទីតាំងបនល្បែងខុសច្បាប់មួយនេះ ដោយមានការបើកដៃពីសំណាក់អ្នកធំនៅទីរួមខេត្តកំពត ទើបបងធំបនល្បែងហ៊ានបើកលេងទាំង គរគ្រើន បំពានច្បាប់មិនខ្លាចអ្នកមានផ្កាយពាក់គ្រប់គ្រងខេត្តកំពតបែបនេះ។
ជាក់ស្តែង នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ លោក ប៉ាក អតីតៈជាមន្ត្រីទាហានក្នុងខេត្តកំពត បានប្រលែងមនុស្សមួយក្រុមក្នុងវង់ល្បែងចំណុចភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំំពត ខេត្តកំពត អោយទៅវាយក្រុមអ្នកកាសែត ដែលឈរថត.ឡាយ រូបភាពនៅខាងមុខទីតាំងបនល្បែងស៊ីសង ដោយមានការជេប្រម៉ាតថែមទៀតផង។
យ៉ាងណាក៏ដោយ បនល្បែងស៉ីសងវិលជុំរបស់ឈ្មោះ ប៉ាក រូបនេះ ប្រជាពលរដ្ឋ និងក្រុមអ្នកកាសែតក្នុងស្រុកធ្លាប់បាន រាយការណ៍ ជូនស្នងការខេត្តកំពត់ ជារឿយៗច្រើនដងច្រើនសារដែរ តែនៅ តែមិនបញ្ឈប់សកម្មភាពបើកលេងមានតែប្រមូលមនុស្សអោយចូលលេងចាក់ភ្នាល់រាបម៉ឺនដុល្លាច្រើនជាងមុន។
ជុំវិញបញ្ហាបនល្បែងស៊ីសង(លោក ប៉ាក)ខាងលើនេះ ប្រជាពលរដ្ឋនៅតែទទូចសុំដល់ លោក ម៉ៅ ច័ន្ទមនុរិទ្ធ ស្នងការខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត មេត្តាជួយទប់ស្កាត់ និងធ្វើការបង្ក្រាបវង់ល្បែងស៊ីសងខាងលើនេះ ជៀសវាងកុំឲ្យមានកើតអំពើរហិង្សាលើប្រជាជនបែបនេះត៏ទៅទៀត៕