របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

លោក សាន់ យូ អភិបាលរងខេត្ត អនុប្រធានក្រុមការងារគណបក្សប្រជាជន ថ្នាក់ខេត្ត ទទួលបន្ទុកឃុំផ្លូវទូក ស្រុកកំពង់លែង លោក ជួប ចំរើន ប្រធានក្រុមកាងារឃុំផ្លូវទូក នៅព្រឹកថ្ងៃទី៣១ ខែ០៥ ឆ្នាំ២០២២ បានដឹកនាំក្រុមការងារគណបក្ស ដោយមានសមាជិកសមាជិកា នៃគណបក្សប្រជាជនប្រមាណជាង ៦០០នាក់ ធ្វើការចូលរួមដង្ហែ យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

29

31/05/2022
ឃុំផ្លូវទូក ស្រុកកំពង់លែង
លោក សាន់ យូ អភិបាលរងខេត្ត អនុប្រធានក្រុមការងារគណបក្សប្រជាជន ថ្នាក់ខេត្ត ទទួលបន្ទុកឃុំផ្លូវទូក ស្រុកកំពង់លែង លោក ជួប ចំរើន ប្រធានក្រុមកាងារឃុំផ្លូវទូក នៅព្រឹកថ្ងៃទី៣១ ខែ០៥ ឆ្នាំ២០២២ បានដឹកនាំក្រុមការងារគណបក្ស ដោយមានសមាជិកសមាជិកា នៃគណបក្សប្រជាជនប្រមាណជាង ៦០០នាក់ ធ្វើការចូលរួមដង្ហែ យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថៃ្ងទី៥ ខែមិថុនា ឆ្នាំ២០២២ ។

លោក សាន់ យូ អំពាវនាវដល់សមាជិក សមាជិកាតំណាងគ្រួសារបក្សទាំងអស់ សូមនាំបងប្អូនកូនចៅ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅឃផ្លូវទូក ដែលមានលំដាប់លេខរៀងទី ៣ ក្នុងបញ្ជីបោះឆ្នោត ។

ទិសដៅធំៗនៃគោលនយោបាយអភិវឌ្ឍន៍ឃុំ/សង្កាត់ ឆ្នាំ ២០២២-២០២៧ គណបក្សប្រជាជនកម្ពុជា ធានាបន្តការអភិវឌ្ឍឃុំ សង្កាត់អោយបានសម្រេចជោគជ័យតាមទិសដៅដូចខាងក្រោម ៖

១-ជាឃុំ សង្កាត់ដែលធានាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ប្រជាជនតាមគន្លងនីតិរដ្ឋ ដើម្បី លើកកម្ពស់ការអភិវឌ្ឍមូលដ្ឋាន និងធ្វើឱ្យប្រជាជនបានរស់នៅដោយសុខដុមរមនាក្រោមម្លប់នៃសន្តិភាព ។

២-ជាឃុំ សង្កាត់ដែលមានសន្តិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមកាន់តែល្អប្រសើរ។

៣- ជាឃុំ សង្កាត់ដែលធានាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្ត -ប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលប្រកបដោយភាពងាយស្រួល សាមញ្ញ និងឆាប់រហ័ស តាមរយៈការរៀបចំយន្ដ ការច្រកចេញចូលតែមួយ។ ការចុះបញ្ជីកំណើត បញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ។

-កុមារ និងយុវជនបានរៀនសូត្រគ្រប់គ្នាប្រកបដោយសមធម៌ និងគុណភាព ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋ ការបង្កឱកាសគ្រប់យ៉ាងឱ្យកុមារ និងយុវជនបានចូលរៀន និងការបង្ខិតសាលារៀនឱ្យទៅជិតលំនៅឋានប្រជាជន ។

-ប្រជាជនទូទៅទទួលបានសេវាសុខភាពកាន់តែប្រសើរឡើងនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ហើយចូលរួម យ៉ាងសកម្មក្នុងការលើកកម្ពស់របៀបរស់នៅតាមគន្លងថ្មី។ ប្រជាជនក្រីក្រ និងអ្នកខ្វះលទ្ធភាពទទួលបានសេវា ពិនិត្យ និងព្យាបាលជំងឺដោយឥតបង់ថ្លៃនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ។
-គ្រប់ឃុំ សង្កាត់មានផ្លូវគមនាគមន៍កាន់តែច្រើន និងកាន់តែល្អ, មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់, មានប្រព័ន្ធទឹកស្រោចស្រពដំណាំកាន់តែប្រសើរឡើង, មានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព, មាន បរិស្ថានបៃតង អនាម័យស្អាត, មានការការពារ ការអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព -បន្តមិនយកពន្ធដីកសិកម្មរបស់កសិករដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ បែងចែកដី និងផ្តល់កម្មសិទ្ធិដីជូនគ្រួសារក្រីក្រគ្មានដីសម្រាប់ស្នាក់នៅ និងបង្កបង្កើនផលចិញ្ចឹមជីវិត ដែលបានអនុវត្តស្របតាមលក្ខខណ្ឌសម្បទានដីសង្គមកិច្ច ។

៤-ជាឃុំ សង្កាត់ដែលមានការអភិវឌ្ឍសេដ្ឋកិច្ចដើម្បីលើកស្ទួយជីវភាពប្រជាជន តាមរយៈការបង្កើនការងារ, ការពង្រីក មុខរបរ ការអភិវឌ្ឍវិស័យកសិកម្ម និងផលិតកម្មផ្សេងៗទៀត, ការពង្រីកទីផ្សារសម្រាប់ផលិតផលកសិកម្ម និង សិប្បកម្ម, ការផ្តល់ប្រាក់កម្ចីមានអត្រាការប្រាក់ទាបសមរម្យសម្រាប់បង្កើត និងពង្រីកមុខរបរ, ការរក្សាស្ថិរភាពថ្ល ស្បៀងអាហារ និងថ្លៃទំនិញចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ, ការធ្វើអន្តរាគមន៍ពីរដ្ឋលើថ្លៃលក់កសិផលរបស់ប្រជា ពលរដ្ឋដោយរក្សាបានសេដ្ឋកិច្ចទីផ្សារ និងសន្តិសុខសង្គម។ អាជីវករលក់ដូរតាមផ្សាររដ្ឋ និងទីតាំងផ្សាររដ្ឋ មានសិទ្ធិ កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើតូប រាន ស្តង់លក់ដូរ និងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះជូនកូនចៅ ឬអ្នកដទ៕

៥- ជាឃុំ សង្កាត់ដែលលើកកម្ពស់ការគាំពារសង្គម និងលើកកម្ពស់ស្ថានភាពរស់នៅរបស់ស្ត្រី យុវជន កុមារ ជនមាន ពិការភាព ជនចាស់ជរា ជនជាតិដើមភាគតិច អតីតយុទ្ធជន គ្រួសារក្រីក្រ និងប្រជាជនងាយរងគ្រោះផ្សេងទៀត ។

៦- ជាឃុំ សង្កាត់ ដែលលើកកម្ពស់គណនេយ្យភាពចំពោះប្រជាពលរដ្ឋ យុត្តិធម៌សង្គម និងភាពស្អាតស្អំ គ្មានការ រំលោភអំណាច និងគ្មានអំពើពុករលួយ។

៧-ជាឃុំ សង្កាត់ដែលមានស្វ័យភាព សិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវច្បាស់លាស់ ដើម្បីធានា ការអភិវឌ្ឍមូលដ្ឋាន និងការការពារផលប្រយោជន៍របស់ប្រជាជន។

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.