ព័ត៌មានជាតិ មិនសរសើរមិនបានមែន..កម្លាំង អាវុធហត្ថ ខេត្ត ព្រះវិហារ ចុះបង្ក្រាប គ្រឿង ចក្រ ឈូសឆាយ ដី ព្រៃ ធ្វើជា កម្មសិទ្ធិ ឯកជន នៅក្នុង ដែន ជម្រក សត្វព្រៃ ភូមិសាស្ត្រ ព្រៃ ឡ ង់ ស្រុក ឆែប.. ចេញផ្សាយបន្ថែម ថ្ងៃទី 1 ខែ Jun ឆ្នាំ 2022 59 ចែករំលែក ( ខេត្ត ព្រះវិហារ )៖ ធ្វើឱ្យមហាជនមានការរីករាយរំភើបចិត្តយ៉ាងខ្លាំងចំពោះកម្លាំង អាវុធហត្ថ ខេត្ត ព្រះវិហារ សហការ ជាមួយ កម្លាំង អាវុធហត្ថ ផ្ទៃ ប្រទេស នឹង មន្ត្រី ឧទ្យានុ រក្សរ បស់ បរិស្ថាន បាន ចុះ ប្រតិបត្តិការ បង្ក្រាប គ្រឿង លួច ចក្រ ឈូសឆាយ ដី ព្រៃ ធ្វើជា កម្មសិទ្ធិ នឹង ធ្វើកា រឹបអូស យក គ្រឿងចក្រ អេស្កាវ៉ាទ័រ មួយគ្រឿង បាន ដោយ ជោគជ័យ ។ករណីនេះ ចំណែក ជនសង្ស័យ បាន រត់គេច ខ្លួន ក្នុង ដែន ជម្រក សត្វព្រៃ ភូមិសាស្ត្រ ព្រៃ ឡ ង់ ស្រុក ឆែប ខេត្ត ព្រះវិហារ កាលពី ថ្ងៃ ២៨ ខែ ឧសភា ឆ្នាំ ២០២២ ។ឯកឧត្ដម កង សៅ គុណ មេបញ្ជាការ កង រាជ អាវុធហត្ថ ខេត្ត ព្រះវិហារ លោក បាន បញ្ជាក់ថា ក្រោយពី ទទួលបាន បទបញ្ជា ពី ថ្នាក់លើ រួចមក លោក បាន ចាត់ឲ្យ កម្លាំង សមត្ថកិច្ច អាវុធហត្ថ របស់លោក ធ្វើ ការសហកា រណ៍ ជាមួយ ក្រុម មន្ត្រី ឧទ្យានុ រក្ស នៃ មន្ទីរ បរិស្ថាន ខេត្ត ចុះ ធ្វើ ស្រាវជ្រាវ រុករក បទល្មើស ឈូសឆាយ ដី ព្រៃ យក ធ្វើ ជា កម្ម សិទ្ធ កាយ ព្រំដី នៅ ចំណុច អូរ ដា ជាំ ប្រមេ និយាម កា លេខ ៥៤០០៣៧-១៥១២៩០៤ ជាដើម ។លោក បន្តថា មុន ពេល កម្លាំង ទៅ ដល់ ជនសង្ស័យ បាន ដឹងខ្លួន ហើយ បាន បើក គ្រឿងចក្រ យក ទៅ លាក់ទុក និង រត់ គេចខ្លួន បាត់ បន្សល់ ទុក ត្រឹមតែ អេស្ការ វ៉ាទ័រ ចំនួន ១ គ្រឿង ក្នុង ទីតាំង ភូមិសាស្ត្រ ភូមិ ប្រមូលផ្តុំ ឃុំ ច្រាច់ ស្រុក ជ័យ សែន តែប៉ុណ្ណោះ ។ក្រោយ ការឃាត់ យក គ្រឿងចក្រ ខាងលើនេះ កម្លាំង ជំនាញ ក៍បាន ដោះ យក ច្រ វ៉ាក់ កង់ ១ ខ្សែ រឹបអូស យក មក រក្សាទុក នៅ ស្នាក់ការ បរិស្ថាន ស្រែ វាល នឹង បន្ត ការស្រាវជ្រាវ រក មេក្លោង ដើម្បី ឃាត់ខ្លួន និង ចាត់វិធានការ តាម និតិ វិធី ៕ 59 ចែករំលែក