ព័ត៌មានជាតិ លោកជំទាវ តុង ណារី អញ្ជើញចុះសាកសួរសុខទុក្ខ និង នាំយកទេយ្យទាន បច្ច័យ របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ឯកឧត្តម ឡុង ឈុនឡៃ ,ឯកឧត្តមឧកញ៉ា ទៀង ថៃ និង លោកជំទាវ វណ្ណ លុយ និង ព្រះទេពមុនី សុខ ថាន ប្រគេនព្រះចៅអធិការវត្តទួលព្រះវិហារក្នុង ស្ថិតក្នុងឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ចេញផ្សាយបន្ថែម ថ្ងៃទី 9 ខែ Jun ឆ្នាំ 2022 66 ចែករំលែក កំពង់ឆ្នាំងៈនៅថ្ងៃពុធ ៩កើត ខែជេស្ន ឆ្នាំខាល ចត្វស័ក ព.ស២៥៦៦ ត្រូវនិង ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវតុង ណារី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងនិងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំកោះថ្កូវ ស្រុកជលគីរី ដោយមានការនិមន្ត និង អញ្ជើញរួមដំណើរ ពីលោកដូវ គឹមស៊ីនអភិបាលស្រុកជលគីរី ព្រះសិរីធម្មញាណ នុច មុនី ព្រះលេខាធិការគណខេត្ត តំណាងព្រះទេពមុនី សុខ ថាន ព្រះរាជាគណ ថ្នាក់ចត្វា និង ជាព្រះមេគណខេត្ត លោក មាស សំណាង ប្រធានការិយាល័យ តំណាង លោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនាខេត្ត លោក លោកស្រីមេបញ្ជាការស្រុក អាជ្ញាធរដែដី បាន និមន្ត និង ចុះសាកសួរសុខទុក្ខ និង នាំយកទេយ្យទាន បច្ច័យរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃប្រធានក្រុមប្រឹក្សាខេត្ត ,ឯកឧត្តមឧកញ៉ា ទៀង ថៃ និង លោកជំទាវ វណ្ណ លុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និង ព្រះទេពមុនីសុខ ថាន ព្រះរាជាគណ ថ្នាក់ចត្វា និង ជាព្រះមេគណខេត្តប្រគេនព្រះចៅអធិការវត្តទួលព្រះវិហារក្នុង ស្ថិតក្នុង ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។មានប្រសាសន៍ក្នុងឱកាសនោះលោក ដូវ គឹមស៊ីន បានបញ្ជាក់អោយដឹងថាៈទូទាំងស្រុកជលគីមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ អាជ្ញាធរមូលដ្ឋានបានបំរើសេវាជូនប្រជាពល ដោះស្រាយសំណូមពរចាំបាច់និងសំណូមពរតម្រូវការជូនប្រជាពលរដ្ឋបានទាន់ពេលវេលា បានធានាសន្តិសុខ សណ្តាប់ជូនប្រជាពលរដ្ឋបានល្អ ជាពិសេសធានាសន្តិសុខ សណ្តាប់ជូនគណបក្សនយោបាយក្នុងពេលឃោសនាបោះឆ្នោតនិងក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ប្រព្រឹត្តទៅបានរលូន ប្រកបដោយតម្លាភាពស្របតាមលទ្ធិប្រជាធិបតេយ្យ។មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ តុង ណារី បានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខប្រគេនដល់ព្រះសង្ឃ និង ប្រជាពលរដ្ឋ ពីសំណាក់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ឯកឧត្តម ឡុង ឈុនឡៃ ,ឯកឧត្តមឧកញ៉ា ទៀង ថៃ និង លោកជំទាវ វណ្ណ លុយ និង ព្រះទេពមុនី សុខ ថាន កន្លងមកឯកឧត្តមលោកជំទាវ ព្រះអង្គ តែងតែគិតគូរពីសុខទុក្ខព្រះសង្ឃ និង ប្រជាពលរដ្ឋ ជួបការលំបាកគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ និង និន្នាការនយោបាយឡើយ។លោកជំទាវ តុង ណារី ក៏បានថ្លែងនូវការកោតសរសើដល់អាជ្ញាធរដែនដីនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានបំរើសេវានិងធានាសន្តិសុខជូនប្រជាពលបានល្អ និង បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និង ព្រះសង្ឃ ដែលបានបំពេញកាតព្វកិច្ចជាពលរដ្ឋចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ថ្មីៗតាមការកំណត់របស់គ.ជ.ប។លោកជំទាវ តុង ណារី ក៏បានអំពាវនាវ ប្រគេនដល់ព្រះសង្ឃនិងប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាពដែលមានបច្ចុប្បន្នអោយបានគង់វង្សទុកអោយកូនចៅជំនាន់ក្រោយបន្តវេននិងរួមគ្នាអភិវឌ្ឍន៍ប្រទេសអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀតទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ។ក្នុងឱកាសនោះលោកជំទាវ តុង ណារី លោក ដូវ គឹមស៊ីន ព្រះសិរីធម្មញាណ នុច មុនី បានទេយ្យទាន បច្ច័យ ដល់ព្រះចៅអធិការវត្តទួលព្រះវិហារក្នុង រួមមាន បច្ច័យ ៤០ ម៉ឺនរៀល,អង្ករ២០០គីឡូក្រាម,មីខ្លាឃ្មុំ៣កេស,ត្រីខ៥យួរ,ទឹកត្រី៥យួរ,ទឹកសុំីអុំីវ៥យួរ,ភេសជ្ជៈ៣កេស,ទឹកសុទ្ធ១៨យួរ,ស្លាដក និងសម្ភារៈមួយចំនួនទៀត។ ឧបត្ថម្ភដល់គ្រួសារពិការដៃមានកូន៤នាក់អង្ករ៥០គីឡូក្រាម,ទឹកសុទ្ធ២យួរ,ត្រីខ១យួរ,ទឹកត្រី១យួរ,ទឹកសុំីអុំីវ១យួរ និងថវិកា១៥ម៉ឺនរៀលផងដែរ។ព្រះចៅអធិការវត្តទួលព្រះវិហារក្នុងបានថ្លែងអំណរព្រះគុណនិងអំណរគុណដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ឯកឧត្តម ឡុង ឈុនឡៃ ,ឯកឧត្តមឧកញ៉ា ទៀង ថៃ និង លោកជំទាវ វណ្ណ លុយ និង ព្រះទេពមុនី សុខ ថាន,លោកជំទាវ តុង ណារីលោក ដូវ គឹមស៊ីននិងព្រះសិរីធម្មញាណ នុច មុនី សូមប្រគេនពរនិងជូនពរមានព្រះសុខភាពនិងសុខភាពល្អនិងទទួលបានជ័យជនះគ្រប់ភារកិច្ច។ 66 ចែករំលែក