ព័ត៌មានជាតិ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន.. ចេញផ្សាយបន្ថែម ថ្ងៃទី 30 ខែ Jul ឆ្នាំ 2022 48 ចែករំលែក កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ មានពិធីលែងត្រីមេពូជ និងកូនត្រីពូជចំនួន ៧ប្រភេទ ចំនួនប្រមាណ ៦ម៉ឺនក្បាល ក្នុងទិវាមច្ឆជាតិ ១កក្កដា នៅចំណុចអាងទឹកឈ្វាំង ស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ អញ្ជើញជាអធិបតីឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អមដំណើរមានឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត រួមជាមួយឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត។ពិធីមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ខណ្ឌរដ្ឋបាលជលផល កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហមកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ កងកម្លាំង មន្ត្រីរាជការ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ បានលែងត្រីមេពូជ និងកូនត្រីពូជចំនួន ៧ប្រភេទ ចំនួនប្រមាណ ៦ម៉ឺនក្បាល ចូលក្នុងអាងទឹកឈ្វាំង។ 48 ចែករំលែក