ជនសង្សយ័ម្នាក់ដែលជាជនដៃដល់ក្នុងការបាញ់ប្រហារសម្លាប់ជនជាតិចិន២នាក់ឲ្យស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួស ក្នុងកាស៊ីណូ យីហោហ្វាងប៉ាលិរិន នៅក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២
ជនសង្សយ័រូបនេះឈ្មោះ ZHENG YINGFEI ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន ដោយប្រើអាវុធខ្លី ហើយមូលហេតុដែលនាំដល់ការផ្ទុះអាវុធបាញ់សម្លាប់នេះដោយសារជម្លោះរឿងជំពាក់ប្រាក់។
សុំបញ្ជាក់ថា ករណីនេះសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន៣នាក់រាប់ទាំងជនដៃដល់ផង ប៉ុន្តែក្រោយសាកសួរតាមនិតិវិធី នៅល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ជនជាតិចិនចំនួន២នាក់ ដែលពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើសឃាតកម្មនេះ ត្រូវបានដោះលែងវិញ ចំណែកជនសង្សយ័ដែលជាជនដៃដល់ សមត្ថកិច្ចនឹងចាត់ការបន្តនាំយកទៅផ្តន្ទាទោសតាមច្បាប់៕