ព័ត៌មានជាតិ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តមណ្ឌលគិរី ដឹកដោយ លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភណ្ឌ័ ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែខ្ទុម.. ចេញផ្សាយបន្ថែម ថ្ងៃទី 11 ខែ Aug ឆ្នាំ 2022 10 ចែករំលែក នៅវេលាម៉ោង ១៣និង ៤១ នាទីថ្ងៃទី០៨ រហូតដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តមណ្ឌលគិរី ដឹកដោយ លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភណ្ឌ័ ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែខ្ទុមបានចុះបង្ក្រាបករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិអូរអាម និង ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ដោយមានការសម្របសម្រួលពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង។ កម្លាំងជំនាញយើងបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ០៧នាក់ ស្រី០៥នាក់ ៖👉 ជនសង្ស័យឈ្មោះ ក្រាក់ អូន បានរត់គេចខ្លួនបាត់ក្នុងដំណាក់ការនគរបាលឃាត់ខ្លួន៤៨ម៉ោង ។⚖️ករណីនេះកម្លាំងជំនាញ កំពុងកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់។4⃣. វិធានការព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម ៖(គ្មាន)5⃣. កិច្ចសហប្រតិបត្តិការអន្តរជាតិ ៖ (គ្មាន)សេចក្ដីដូចបានគោរពរាយការណ៍ជូនខាងលើសូម លោក ស្នងការលោក ស្នងការរងទទួលផែន និង លោក នាយការិយាល័យ មេត្តាជូនជ្រាបជារបាយការណ៍ដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់ ។អធិការវ/ឯ ហេង អ៊ួង 10 ចែករំលែក